លោក ត្រាំ គំរាមដំឡើងពន្ធលើលោហៈកាណាដា រហូតដល់ ៥០%ខណៈទាមទារឱ្យបញ្ចុះពន្ធលើផលិតផលអាមេរិកជាបន្ទាន់ ———

លោក ត្រាំ គំរាមដំឡើងពន្ធលើលោហៈកាណាដា រហូតដល់ ៥០%ខណៈទាមទារឱ្យបញ្ចុះពន្ធលើផលិតផលអាមេរិកជាបន្ទាន់ ———- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា លោកនឹងដំឡើងពន្ធលើផលិតផលដែក និងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលពីប្រទេសកាណាដាដល់ ៥០ភាគរយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន…

ករណីក្រឡាប់ រថយន្តក្រុងដឹកសិស្សសាលា នៅប្រទេសថៃ មានអ្នកស្លា-ប់កើនដល់១៧នាក់

ករណីរថយន្តក្រុង ដែលដឹកសិស្សសាលា ដលម្បីទៅចុះកម្មសិក្សាបានក្រឡាប់នៅស្រុក Nadi ខេត្ត Prachin Buri ។ហេតុការណ៍នេះ កើតឡើងនៅម៉ោង ៣និង២០ នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​នៅ​លើ​ផ្លូវ​លេខ​៣០៤ គីឡូម៉ែត្រ​លេខ​២១០+៥០០…

UPDATE! ភ្លើងឆេះព្រៃនៅអាម៉េរិកត្រឹម៣ថ្ងៃអស់ផ្ទៃដីជាង២ម៉ឺនហិកតា និងផ្ទះជាង១ម៉ឺនខ្នងរងការខូចខាតទាំងស្រុង

អាម៉េរិក៖ ភ្លើងឆេះព្រៃនៅក្រុងឡូសអេនជឺលេស នៃរដ្ឋ កាលីហ្វ័រញ៉ា ត្រឹមរយៈពេល៣ថ្ងៃពោលចាប់ផ្តើមឆេះចាប់តាំងពីយប់ថ្ងៃអង្គារមកដល់ថ្ងៃសុក្រទី ១០ មករា នេះភ្លើងឆេះសន្ធោសន្ធៅមិនធ្លាប់មាននេះបានបំផ្លាញផ្ទៃដីព្រៃឈើដល់ជាង ២ម៉ឺនហិកតា និងបណ្តាលឲ្យផ្ទះជាង ១ម៉ឺនខ្នងរងការខូចខាតស្ទើរតែទាំងស្រុង ដោយក្នុងតំបន់ឆាបឆេះនោះមានផ្ទះតារាហូលីវូដល្បីៗជាច្រើននាក់រងការបំផ្លិចបំផ្លាញដូចគ្នា។ ភ្លើងបានឆាបឆេះដំបូងបង្អស់នៅក្នុងតំបន់ Palisades ក្រោយមកក៏រីករាលដាលដល់តំបន់ក្បែរនោះ ៦…

អ៊ុយក្រែន ត្រៀមភ្ជាប់ទំនាក់ទំនងការទូតជាមួយស៊ីរីឡើងវិញ ក្រោយការផ្លាស់ប្តូររបប 2025-01-02 10:16pm

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនកំពុងរៀបចំភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសស៊ីរី មិនដល់មួយខែផង បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយរុស្ស៊ី នៅទីក្រុងដាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ការប្រកាសនេះធ្វើឡើង…

ប៉ាគីស្ថាន ច្រានចោលរបាយការណ៍របស់មន្រ្តីអាមេរិក ជុំវិញកម្មវិធីមីស៉ីលរបស់ខ្លួន

(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូនេះ ក្រសួងការបរទេសប៉ាគីស្ថាន ចាត់ទុកការលេីកឡេីងដោយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលថាកម្មវិធីមីស៉ីលរបស់ប៉ាគីស្ថានអាចគំរាមកំហែងដល់សហរដ្ឋអាមេរិក នាពេលខាងមុខ ថាជាការអះអាងដែលគ្មានមូលដ្ឋាន និងគ្មានហេតុផល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក លោក Jon Finer…

អ៉ីស្រាអែល បន្តវាយប្រហារលេីតំបន់ហ្កាហ្សា ខណៈកិច្ចចរចាបទឈប់បាញ់ដំណេីរការទៅមុខ 2024-12-20 09:38am

(ហ្កាហ្សា)៖ ក្រុមអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក និងអារ៉ាប់ កំពុងធ្វើការដើម្បីជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ខណៈគ្រូពេទ្យនៅតំបន់ហ្កាហ្សានិយាយថា ការវាយប្រហាររបស់អ៉ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៤នាក់កាលពីថ្ងៃព្រហស្បតិ៍។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០២៤។អ្នកសម្រុះសម្រួលកិច្ចពិភាក្សានៅក្នុងប្រទេសអេហ្ស៉ីប និងកាតា…

សហរដ្ឋអាមេរិក ថាមិនជាប់ពាក់ព័ន្ធនឹងការធ្វើឃាតឧត្តមសេនីយ៍រុស្ស៉ីនោះទេ 2024-12-18 09:20am

(វ៉ាស៊ីនតោន)៖ ជាសហរដ្ឋអាមេរិក បាននិយាយថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់រុស្ស៉ី នៅក្នុងប្រតិបត្តិការពិសេសមួយដែលអ៊ុយក្រែនអះអាងថាជាស្នាដៃរបស់ខ្លួននោះទេ តែបានថ្កោលទោសនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថាទង្វើឃោរឃៅប្រព្រឹត្តដោយមន្ត្រីរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ប្រភពនៅក្នុងទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU បានអះអាងថា ការសម្លាប់មន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ី លោកឧត្តមសេនីយ៍ Igor Kirillov នៅទីក្រុងមូស្គូ នាថ្ងៃអង្គារ ទី១៧…

មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង ប្រកាសលាលែងពីតំណែង ក្រោយលោក Yoon ត្រូវបានសភាបោះឆ្នោតទម្លាក់ 2024-12-16 09:25am

(សេអ៊ូល)៖ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជន ឬ PPP ដែលជាបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានប្រកាសលាលែងចេញពីតំណែងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅចំពោះមុខ ការកើនឡើងជម្លោះផ្ទៃក្នុងបក្ស បន្ទាប់ពីសភាជាតិបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Yoon Suk…

អ៉ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៦៦នាក់ ក្នុងតំបន់ហ្កាហ្សា

(គែរ)៖ ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៣០នាក់ និងធ្វើឱ្យរងរបួសមនុស្ស ៥០នាក់ផ្សេងទៀតដែលកំពុងជ្រកកោននៅក្នុងការិយាល័យប៉ុស្តិ៍ ប្រៃសណីយ៍មួយ ស្ថិតនៅភាគកណ្ដាលនៃតំបន់ហ្កាហ្សា ដោយធ្វើឱ្យចំនួនអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ នៅទូទាំងតំបន់ហ្កាហ្សាកើនដល់ ៦៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា…