លោក ត្រាំ គំរាមដំឡើងពន្ធលើលោហៈកាណាដា រហូតដល់ ៥០%ខណៈទាមទារឱ្យបញ្ចុះពន្ធលើផលិតផលអាមេរិកជាបន្ទាន់ ———

លោក ត្រាំ គំរាមដំឡើងពន្ធលើលោហៈកាណាដា រហូតដល់ ៥០%ខណៈទាមទារឱ្យបញ្ចុះពន្ធលើផលិតផលអាមេរិកជាបន្ទាន់ ———- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា លោកនឹងដំឡើងពន្ធលើផលិតផលដែក និងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលពីប្រទេសកាណាដាដល់ ៥០ភាគរយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការប្រកាសដំឡើងពន្ធនេះ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ខេត្ត Ontario របស់កាណាដា ក្នុងការដំឡើងពន្ធលើអគ្គិសនីដែលនាំចូលពីសហរដ្ឋអាមេរិកដល់ ២៥ភាគរយ។ លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា លោកបានណែនាំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឲ្យបន្ថែមពន្ធ ២៥ភាគរយទៀត លើផលិតផលទាំងនោះ ដោយនឹងចូលជាធរមាននៅព្រឹកថ្ងៃពុធ។

Leave a Reply

Your email address will not be published. Required fields are marked *