បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែប្រទះឃើញសំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុកក្នុងសម័យកាលធ្វើសង្គ្រាម ចំនួន៤៥គ្រាប់ស្ថិតក្នុងវាលស្រែប្រជាពលរដ្ឋក្នុងភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ។

អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែរាយការណ៍ថាប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១គ្រាប់ ប៉ុន្តែពេលកម្លាំងជំនាញចុះទៅរាវឃើញ២រណ្តៅចំនួន៤៥គ្រាប់ក្នុងនោះមានគ្រាប់B40ចំនួន៣០គ្រាប់ និងគ្រាបរ៉ុកកែត B62 ចំនួន១៥គ្រាប់។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការបោសសម្អាតនិងកម្ទេចចោលប្រកបដោយសុវត្ថិភាព ព្រមទាំង សហការជាមួយកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងការរួមស្មារតីគ្នាបង្ការការពារគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀត ៕

សមត្ថកិច្ចបង្ក្រាបបានសាច់ក្រកជាង ៤០០គីឡូក្រាម និងសត្វចង្រិតជិត ១០០០គីឡូក្រាម ដែលខូចគុណភាព ឈ្មួញនាំចូលពីប្រទេសជិតខាង

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប) រាជធានីភ្នំពេញ ធ្វើការបង្ក្រាប សាច់ក្រក ចំនួន ៩កេស ស្មើនឹង ៤៥០គីឡូក្រាម និងសត្វចង្រិតដូង ចំនួន១០កេស…

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងនោះ ក្រសួងបានហាមឃាត់…

នៅរសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក.ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍យុវជនទស្សនកិច្ចតាមបន្ទាត់ព្រំដែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។

ទឹកឃ្មុំក្លែងបន្លំជិត ២០តោន ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើ-សសេដ្ឋកិច្ច ចុះបង្ក្រាប

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការសើបអង្កេតស្រាវជ្រាវ ចុះបង្ក្រាបទីតាំងក្រុមហ៊ុនមួយកន្លែង រកឃើញទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត២០តោន និងឃាត់ខ្លួនម្ចាស់ទីតាំងផងដែរ។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង…

នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ ដូចខាងក្រោម 👇

១-តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។២-តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២…

ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!

យ៉ាងហោចណាស់មានមនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។…

នគរបាលខេត្តព្រៃវែងចុះធ្វើវេទិការអប់រំ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ខេត្តព្រៃវែង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្ដាអធិការដ្ឋានទូទាំងខេត្តព្រៃវែងបន្តចុះធ្វើ វេទិការផ្សព្វផ្សាយអប់រំ ដើម្បីផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិ -ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្នុងនោះដែរមន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមស្តាប់ និងផ្តល់នូវមតិយោបល់អំពីបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមកហើយនគរបាលមិនបានដឹង ។ លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានណែនាំ…

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ស.ស.យ.ក ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កងកម្លាំងនគរបាល នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ជួនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងពិធី បញ្ចុះបឋមសិលា កសាងអគារ…