អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែរាយការណ៍ថាប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១គ្រាប់ ប៉ុន្តែពេលកម្លាំងជំនាញចុះទៅរាវឃើញ២រណ្តៅចំនួន៤៥គ្រាប់ក្នុងនោះមានគ្រាប់B40ចំនួន៣០គ្រាប់ និងគ្រាបរ៉ុកកែត B62 ចំនួន១៥គ្រាប់។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការបោសសម្អាតនិងកម្ទេចចោលប្រកបដោយសុវត្ថិភាព ព្រមទាំង សហការជាមួយកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងការរួមស្មារតីគ្នាបង្ការការពារគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀត ៕








