ភ្នំពេញ ÷ កម្មការីនីរោងចក្រម្នាក់បានដាច់ខ្យ-ល់ស្លា-ប់នៅបន្ទប់ជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់. ដោយហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤. ស្ថិតនៅលើបន្ទប់ជួលជាន់ទី២. ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ស..ព..ស្រ្តីខាងលើនេះមានឈ្មោះ មឿង ណូវ៉ា អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់. ស្នាក់នៅបន្ទប់ជួលត្រង់ចំនុចកើតហេតុខាងលើ មានស្រុកកំណើតនៅ ភូមិហាន់ជ័យ៣ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
បើយោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. ស្រ្តីរងគ្រោះខាងលើបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង. ហើយរយះពេលប្រហែលមួយសប្តាហ៍ហើយគាត់តែងតែមានអាការៈមិនស្រួលខ្លួន ហើយបានទៅសំរាកនៅឯមន្ទីរពេទ្យ ទើបតែត្រលប់មកបន្ទប់ជួលវិញបានប្រហែលជា២ថ្ងៃប៉ុណ្ណោះ. លុះនៅវេលាម៉ោង២យប់រំលងអាធ្រាតថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ អ្នកជិតខាងបានឮសូរសំលេងថ្ងូរស្រែកហៅឲ្យគេជួយចេញពីបន្ទប់របស់គាត់ ដោយសារមេឃងងិតពេកគ្មាននណាហ៊ានបើកទ្វារចេញមកជួយគាត់ លុះព្រឹកឡើងក៏ប្រទះឃើញស្រ្តីខាងលើដេកស្លាប់នៅក្នុងបន្ទប់របស់គាត់ហើយទ្វារបន្ទប់បើកចំហរទើបបង្កឲ្យមានការភ្ញាក់ផ្អើលនិងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ. ក្រោយពេលសមត្ថកិច្ចទទួលព័ត៍មានខាងលើនេះបានហើយ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌពោធិសែនជ័យនិងកម្លាំងជំនាញ ការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពជនរងគ្រោះ. ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពខាងលើនេះស្លាប់ដោយសារគាំងបេះដូង ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕