ភ្នំពេញ ៖ កម្លាំងគណះបញ្ជការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប់ទីតាំងហាង ម៉ាស្សាជនជាតិចិនបង្កប់សេវាផ្លូវភេទមួយកន្លែងឃាត់មនុស្ស ប្រុសស្រី ចំនួន ១៣នាក់យកទៅសួរនាំភ្លាមៗ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃ ទី១៣ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅ ទល់មុខប្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
តាមប្រភពពត៌មានបានអោយដឹងថា បន្ទាប់ពីទទួល បានសេចក្ដីរាយការណ៍ គណៈបញ្ជកាឯកភាពខណ្ឌពោធិសែនជ័យ បានដាក់កម្លាំងចុះស្រាវជ្រាវទីតាំងម៉ាស្សា យីហោ ឡុងជីតាវ មានបង្កប់នូវសេវាបម្រើផ្លូវភេទ
លុះបន្ទាប់មកកម្លាំង ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយ លោកអភិបាលរងខណ្ឌ និងអធិការរងបានចុះនៅទីតាំងដោយមានជនជាតិចិន ជាថៅកែប្រុសម្នាក់នឹងភ្ញៀវប្រុសម្នាក់រួមនឹងនារីៗ ជាបុគ្គលិកចំនួន១១នាក់ ក្នុងនោះ ជាជនជាតិចិនដោយសរុបទាំងអស់ ទាំងស្រីទាំងប្រុសមានចំនួន១៣នាក់នឹងវត្ថុតាងដកហូតរួម មានទូរស័ព្ទ ១២គ្រឿង ស្រោមអនាម័យចំនួន២ប្រអប់ធំ និងដែកកេះបុកចំនួន២ដេីម ។
ក្រោយប្រតិបត្តិការកម្លាំងគណះបញ្ជការឯកភាពខណ្ឌបាននាំខ្លួនមនុស្សប្រុសស្រីទាំង១៣នាក់នោះទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕