ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយបណ្តាមេដឹកនាំសហភាពអ៊ឺរ៉ុបដទៃផ្សេងទៀតក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល , លោកម៉ាក្រុងបានលើកឡើងដូច្នេះ «ឱកាសនេះគួរត្រូវក្តាប់យកដើម្បីឱ្យចំណាប់ខ្មាំងទាំងអស់ត្រូវដោះលែង ហើយសង្គ្រាមអាចត្រូវបានបញ្ឈប់»។
មេដឹកនាំក្រុមហាម៉ាស់លោក Sinwar ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចនៅភាគខាងត្បូងតំបន់ហ្គាហ្សានៅថ្ងៃពុធ ដោយយោធាអ៊ីស្រាអ៊ែល។ យោងមន្ត្រីអ៊ីស្រាអ៊ែលលឱ្យដឹងថា ដើមឡើយយោធាអ៊ីស្រាអ៊ែល មិនដឹងទេថា ពួកគេចាប់បានគូសត្រូវលេខ១របស់ប្រទេសខ្លួននោះឡើយ។
ទីភ្នាក់ងារចារកម្ម បានស្វែងរកមេដឹកនាំក្រុមហាម៉ាស់លោក Sinwar អស់ជាច្រើនខែ ហើយចាប់ផ្តើមដាក់ប្រតិបត្តិការតឹងរឹងនៅតំបន់ដែលពួកគេសង្ស័យពីវត្តមានរបស់មេដឹកនាំក្រុមហាម៉ាស់រូបនេះ។ យោងយោធាអ៊ីស្រាអ៊ែលឱ្យដឹងនៅថ្ងៃព្រហស្បតិ៍។
ពីលទ្ធផលកំណត់ត្រាធ្មេញ, ស្នាមម្រាមដៃ និងការធ្វើតេស្ត DNA បានផ្តល់ការបញ្ជាក់ចុងក្រោយថា មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar ស្លាប់។