លោក កែម ចន អតីត ភ្នាក់ងារសាព័ត៌មាន នៅខេត្តតាកែវ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគិរីវង់ ចាប់ឃាត់ខ្លួន គឺជាប់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ (មិនមែនជាប់ពាក់ព័ន្ធណាផ្សេងនោះឡើយ)

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២០ ខែតុលាឆ្នាំ២០២៤ វេលាម៉ោង១៦នឹង៣២នាទីល្ងាច លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកអធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំកម្លាំងផ្នែកជំនាញ ចុះបង្ក្រាបករណីរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់រួមមាន៖
១-ឈ្មោះ កែម ចន ភេទប្រុស អាយុ៤០ឆ្នាំ (មុខរបរមិនពិតប្រាកដធ្លាប់ជាប់ពន្ធនាគារមួយលើកឆ្នាំ២០២២ករណីហិង្សាដោយចេតនា),មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
២-ឈ្មោះ ឈូង ទិត្យ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ ។ ក្រោយពីធ្វើការឃាត់ខ្លួនបានហើយសមត្ថកិច្ចយើងធ្វើការឆែកឆេររកឃើញរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ,ដាវ០១ដើមនឹងឧបករណ៍សំរាប់ប្រើប្រាស់ចំនួនមួយ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើ ការនាំខ្លួនក្រុមជនសង្ស័យខាង លើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ផ្សាយបន្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *