ពីរនាក់បងប្អូនបង្កើតជិះម៉ូតូឌុបគ្នាទៅចូលរួមបើកបវេសនកាលនៅសាលាជាអកុសលជិះទាក់ដៃចង្កូតគ្នាដួលត្រូវរថយន្តកិនបែកក្បាលស្លាប់ម្នាក់

ភ្នំពេញ: យុវសិស្ស២នាក់ជិះម៉ូតូឌុបគ្នាទៅចូលរួមបើកបវេសនកាលចូលរៀនថ្ងៃដំបូងជ្រុលបុកម៉ូតូជិះឆ្លងផ្លូវបណ្ដាលឱ្យដួលម៉ូតូត្រូវរថយន្តមិនស្គាល់ម៉ាកកិនអ្នកជិះពីក្រោយស្លាប់ម្នាក់របួសស្រាល២នាក់

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងការវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហុង សុវណ្ណរិទ្ធឆៃ អាយុ១៣ឆ្នាំ
មុខរបរសិស្សវិទ្យាល័យទួលអំពិល ស្នាក់នៅជាម្តាយដែលជាកម្មកររោងចក្រនៅបន្ទប់ជួលម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសឬនជ័យ. មានស្រុកកំណើតនៅឯខេត្តពោធិសាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនទាំងពីរនាក់ជាសិស្សសាលាទួលអំពិលបានជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាកស្លាកលេខភ្នំពេញ1CV-2304ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុបានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកវេវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1M-4091ជិះច្រាស់ទិសដៅគ្នាបត់ឆ្លងផ្លូវបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលត្រូវរថយន្តមិនស្គាល់ម៉ាកកិនចំក្បាលសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង. ចំណែកភាគីជិះម៉ូតូម្ខាងទៀតរបួសស្រាលត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃស។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុជួយសម្រួលចរាចរណ៍ សហកាជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងនិងយកម៉ូតូទាំង២គ្រឿងខាងលើទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *