ក្រុមអ្នកដឹកជញ្ជូនឥវ៉ាន់ ៤នាក់ សង្ស័យខ្វះចំណូល ស្ពាយដាវ២ដើម ទៅកាប់ប្លន់ម៉ូតូ បណ្តាលអោយយុវជន ២នាក់រងរបួសធ្ងន់ ដេរជាច្រើនថ្នេរ

ភ្នំពេញ ៖ យុវជន២នាក់ បានទទួលរងរបួសធ្ងន់ ដេរជាច្រើនថ្នេរ ក្រោយត្រូវ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលជាអ្នកដឹកជញ្ជូនឥវ៉ាន់ កាប់ប្លន់យកម៉ូតូ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាពីលោកស្នងការរង  ប៊ុន សត្យាឃាត់ជនសង្ស័យចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួល ផ្លូវលេខ២០១ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការនីតិវិធី និងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

Leave a Reply

Your email address will not be published. Required fields are marked *