ភ្នំពេញ – យុវជនបួននាក់ជិះម៉ូតូពីរគ្រឿងមកយកមិត្តភក្តិ ខណៈកំពុងអង្គុយចាំ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយកាំបិតប័ុងតោ មកកាប់ប្រហារទៅលើជរងគ្រោះម្នាក់បណ្តាលឲ្យត្រូវចំក្បាល និងដាច់សក់ធ្លាក់នៅកន្លែងកើតហេតុហេតុមួយដុំ និងឈាមប្រឡាក់ជញ្ជាំង រងរបួសធ្ងន់ ចំណែកបីនាក់ទៀតរត់គេចខ្លួនទាន់ ភ្លាមនោះជានរងគ្រោះត្រូវបានមិត្តភក្តិ ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុម:ភ្លាមៗ ចំណែកក្រុមជនសង្ស័យមិនអស់ចិត្តបានកាប់ទៅលើម៉ូតូជនរងគ្រោះមួយគ្រឿងម៉ាកនិចរងការខូចខាត រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥៥នាទីយប់ថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិស្នែងងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍និងបានពិនិត្យ រួចសួរនាំទៅលើមិត្តភក្តិជនរងគ្រោះ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកចាប់ក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕