ភ្នំពេញ – កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឡោមព័ទ្ធក្រុមបងធំរហ័សនាមDP ដើមពោធិ. ដែលតែងតែអុកឡុកបង្កហិង្សា ដល់ប្រជាពលរដ្ឋ និងបានដេញកាប់យុវជនម្នាក់បណ្តាលឲ្យស្លាប់កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤. នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤.នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនគរបាលខណ្ឌពោធិសែនជ័យបានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យខាងលើបានជាបន្តបន្ទាប់ចំនួន១៥នាក់ កំពុងធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។