ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាស្ថាប័ននគរបាលជាតិ របស់ក្រសួងមហាផ្ទៃមែនពិត តែបច្ចុប្បន្ននាយប៉ុស្តិ៍ បណ្តោយ អនុញ្ញាតិឱ្យកម្លាំងប្រជាការពារភូមិ សង្កាត់ បន្លំគ្រង ស្លៀកពាក់ឯកសណ្ឋាន ជានគរបាល បន្លំភ្នែកមហាជន ដើម្បីធ្វើការងារខ្លះៗ ជំនួសឱ្យនគរបាលពិតប្រាកដ ។
បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កម្លាំងនគរបាលក្លែងក្លាយ បង្កើតដោយប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាទូទៅចេញល្បាតពេលយប់ ប្រដេញចាប់ ម៉ូតូក្មេងស្ទាវ ម៉ូតូអត់មួក កញ្ចក់ ម៉ូតូកែច្នៃសុីមាំង បិទស្កុត តែមខុស ពីលំនាំដើម យកទៅប៉ុស្តិ៍ រួមទាំងករណីគ្រោះថ្នាក់ចេាចរណ៍ផងដែរ បើអាចដោះស្រាយបាយ តែបើដោះស្រាយមិនបានទើបហៅកម្លាំងនគរបាល ពិតប្រាកដ ។ តែបើការងារពេលថ្ងៃវិញ ទើបកម្លាំងនគរបាលពិតប្រាកដ លោកចេញធ្វើការងារ ។
ពលរដ្ឋងឿងឆ្ងល់ កម្លាំងបន្លំ កម្លាំងក្លែងក្លាយ បែបនេះ តើស្នងការរាជធានីភ្នំពេញ អគ្គស្នងការ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យប្រើប្រាស់កម្លាំងក្នុងរូបភាពនេះដែរឬទេ ? ៕