សមត្ថកិច្ចនគរបាលព្រំដែនទឹកឲ្យដឹងថា មានករណី​លិចទូកមួយគ្រឿងនៅថ្ងៃ​ទី២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ វេលាម៉ោង​ជាង៤កន្លះល្ងាច ដែលដឹកទំនិញ​និងមានដឹកភ្ញៀវទេសចរណ៍​បរទេស របស់ក្រុមហ៊ុនស្ពីតហ្វឺរឺ​ ។

សមត្ថកិច្ចបានឲ្យដឹងដែរថា ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបិងប្រជាពលរដ្ឋដែលនៅជិតនោះ និងក្រុមសង្គ្រោះស្មគ្រ័ចិត្តមានម៉ូតូទឹក ខាងអូបរ័ល្បឿនលឿន ក្នុងនោះក័មានក្រុមការងារអូបរ័អ្នកឧកញ៉ាទៀ វិចិត្រផងដែរ បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សនៅលើទូកទាំងអស់បានដោយសុវត្ថិភាព ប៉ុន្តែទូកបានលិចបាត់ចូលទៅក្នុងសមុទ្រ បណ្តាលឲ្យខូច​ខាត​សម្ភារៈ​រួមមាន៖
១-ទូក១គ្រឿងលិចបាត់ទាំងស្រុង
២-ស៉ីម៉ងត៍២តោន
៣-ម៉ូតូ​Scopy​ ១គ្រឿង​
៤-សម្ភារៈជាទំនិញចំរុះជាច្រេីនមុខទៀត។

ចំពោះមនុស្សដែលជួយស្រង់បានជាអ្នករួមដំណេីរលើទូកសរុប​ ១៨នាក់​ ស្រី០៦​នាក់​ ក្នុងនោះ មានជនបរទេស​ ០៩នាក់​ ស្រី​០៥នាក់​ ​និងជនជាតិ​ខ្មែរ​ ០៩នាក់​ ស្រី០១នាក់​ ។

សូមបញ្ជាក់ថា ទូកនោះបណ្តោយ២៦ម៉ែត្រ ទទឹង​៦ម៉ែត្រ​ ករណីលិចទូកនៅសមុទ្រម្តុំជិតកូនកោះ​ ស្ថិតក្នុងភូមិដេីមថ្កូវ​ សង្កាត់​កោះ​រ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ ដែលតាមការអះអាងបឋមថា ទូកលិចដោយសារខូចម៉ូទ័របូមទឹក​។

Leave a Reply

Your email address will not be published. Required fields are marked *