តូចចិត្តរឿងស្រី យុវជនម្នាក់ឆាតប្រាប់អាមុី មុននិងសម្រេចចិត្តចងក សម្លាប់ខ្លួនឯង

ភ្នំពេញ-ជាងជួសជុលម្នាក់បានសម្រេចចិត្តចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយសារវិបត្តិស្នេហា ខណៈមុនពេលស្លាប់បានឆាតទៅប្រាប់នារីជាសង្សាថា លាហើយអាម៉ី សូមឲ្យនាងនៅឲ្យបានសុខគេងឲ្យលក់ស្រួល  ហើយក៏បានបញ្ចប់ជិវិតខ្លួនឯងនៅតូបជួសជុលម៉ូតូនៅម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤. ។

សពយុវជនដែលបានចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងខាងលើនេះមានឈ្មោះ. តេង ហួ ភេទប្រុស អាយុ២៤ឆ្នាំ. មុខរបរជាងជួសជុល ម៉ូតូ ស្នាក់នៅចំនុចកើតហេតុខាងលើ។

យោងតាមកាឆែកទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ដែលសមត្ថកិច្ចបានឆែក គឺមុនពេលបញ្ចប់ជិវិតខ្លួនឯងរូបគេបានឆាតទៅកាន់អាខោនហ្វេសបុកឈ្មោះអាម៉ី ដែលត្រូវជាគូរស្នេហ៍របស់យុវជនខាងលើនេះ. ដែលបានផ្តែផ្តាំថា  លាហើយអាម៉ី សូមអ្នកនៅឲ្យបានសុខចុះ គេងលក់ឲ្យបានស្រួល ខ្ញុំលាអ្នកហើយ. ហើយក៏បានយកខ្សែពួរ ចងកជាប់និងដែកក្បែនិងកង្ហារបញ្ចប់ជិវិតខ្លួនឯង ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលវាលវង់និងកម្លាំងជំនាញនគរបាលខណ្ឌ៧មករា រួមនិងកម្លាំងជំនាញនគរបាលការិយាល័យកោសល្យវិច័យបច្ចេកទេសចុះមកហ៊ុព័ទ្ធនៅទីតាំងកើតហេតុនិងធ្វើការពិនិត្យសព. ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពយុវជនខាងលើនេះពិតជាធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពសមត្ថកុច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *