សៀមរាប ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសន័រវែស និងសហការី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
ប្រភពព័ត៌មានពី៖ ភ្នាក់ងារ AKP





