ក្រោយឈ្នះបក្សបិសាច! Rice ថ្លែងជុំវិញ Liverpool ចំពេល Arsenal កៀកនឹងតាមទាន់ពិន្ទុ

អង់គ្លេស៖ កាល ពី រាត្រីយប់ មិញ Arsenal បានផ្តួលក្លឹបបិសាចក្រហម Manchester United ក្នុងលទ្ធផល ២:០ នៅ កីឡដ្ឋាន Emirates។ ភ្លាមៗបន្ទាប់ពីការផ្លុំកញ្ចែរបញ្ចប់ការប្រកួតខ្សែបម្រើឆ្នើមកាំភ្លើងធំ Declan Rice ត្រូវបានសម្ភាសដោយ Amazon Prime Video ។

Rice បានថ្លែងថា៖ «ជាដំណឹងល្អមួយដែល Liverpool ស្មើ យប់ នេះ ខ្ញុំពិតជាមានអារម្មណ៍ ល្អណាស់»។ «ប៉ុន្តែមើលចុះ អ្នករាល់គ្នាសុទ្ធតែចង់ក្លាយជាជើងឯក ខណៈដែលកាលពីឆ្នាំមុនពួកយើងខកខានឳកាសនេះ ពួកយើងនឹងបន្តជឿជាក់លើខ្លួនឯង»៕
គួរជម្រាបដែរថា Arsenal កំពុងឈរនៅលេខ៣ ក្នុងតារាងមាន២៨ពិន្ទុ ស្មើនឹង Chelsea ខណៈដែល Liverpool មាន៣៥ពិន្ទុ ឯណោះនៅ Premierl League ២០២៤/២៥ ៕

Leave a Reply

Your email address will not be published. Required fields are marked *