រថយន្តក្រុងដឹកអ្នកដំណើរក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់អាចបណ្តាលអ្នកបើកបរក្នុងស្ថានភាពងងូយដេក

បន្ទាយមានជ័យ៖រថយន្តក្រុងដឹកអ្នកដំណើរក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់អាចបណ្តាលអ្នកបើកបរក្នុងស្ថានភាពងងូយដេកកើតឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចការ៉ាសាំងស្ថិតភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ។

អ្នកដំណើរដែលរងគ្រោះប្រាប់ថា៖នៅពេលរថយន្តក្រុងធ្លាក់ផ្លូវក្រឡាប់គឺអ្នកដំណើរក្នុងរថយន្តប្រមាណជាង១០នាក់ដែលមានខ្លៈកំពុងដេកខ្លៈទៀតកំពុងអង្គុយជជេកគ្នាព្រោះរថយន្តដេកមាន២ជាន់នៅពេលកំពុងដេកលង់លក់ស្រាប់តែរថយន្តក្រឡាប់ផ្ងាជើងបណ្តាលអ្នកជាង១០នាក់របួសមានធ្ងន់និងស្រាលហើយត្រូវបាននាំគ្នាវាចេញតាមកញ្ចក់ខាងដែលបែកភ្លាមៗអ្នកបើកបរបានគេចខ្លួនបាត់ហើយភ្លាមៗឃើញរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅមកសង្គ្រោះទៅកាន់មន្ទីពេទ្យ។

អ្នកដំណើរបានបញ្ជាក់ថា៖មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគាត់បានជិៈរថយន្តក្រុមហ៊ុនសំណាងហុងស៊ីងដឹកអ្នកដំណើរដែលពាក់ផ្លាក់លេខភ្នំពេញ3C-9771បានចេញដំណើរពីភ្នំពេញជើងម៉ោង៥ល្ងាចកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ហើយមកដល់ចំណុចគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅម៉ោង៥កន្លៈទាបភ្លឺចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នៅពេលអ្នកដំណើរជាង២០នាក់ដែលធ្វើដំណើរក្នុងរថយន្តហើយចុះតាមផ្លូវនៅសល់ជាង១០នាក់គ្រោះថ្នាកកើតឡើងរបួសជាង១០នាក់មានរបួសធ្ងន់ស្រាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា៖មូលហេតុដែលរថយន្តក្រុងដឹកអ្នកដំណើរ(សំណាងហុងស៊ីង)ក្រឡាប់បណ្តាលមានអ្នករងរបួសធ្ងន់ស្រាលប្រមាណជាង១០នាក់ដែលភាគច្រើនមានរបួសស្រានិងរថយន្តត្រូវបានធ្លាក់ផ្លូវក្រឡាប់ផ្ញាជើងនៅខាងជើងផ្លូវជាតិលេខ៥បណ្តាលរថយន្តខូចខាតបែកកញ្ចក់មុខត្រូវបានអ្នកនាំគ្នាចេញតាមកញ្ចក់ដែលបែកខាង។

មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះគឺបង្កឡើងដោយអ្នកបើកបរអាចបើកក្នុងស្ថានភាពងងូកដេកទើបបណ្តាលបើកបររថយន្តធ្លាក់ផ្លូវត្រង់ចំណុងផ្លូវកំពុងកសាងក្រោយពីបង្កគ្រោះថ្នាក់មានអ្នករងរបួសធ្ងន់ស្រាលជាង១០នាក់អ្នកបើកបររថយន្តក្រុមហ៊ុនអ្នកដំណើរបានគេចខ្លួនបាត់នៅតែអ្នករងរបួសធ្ងន់ស្រាលអង្គុយចាំរថយន្តសង្គ្រោះទៅកាន់មន្ទីពេទ្យហើយរថយន្តត្រូវទំនាក់ទំនងរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *