ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ៤នាក់

ក្នុងនោះម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) នៅក្នុងខ័ណ្ឌដង្កោ និង៣នាក់ទៀត កាប់ប្លន់យកម៉ូតូ
នៅខណ្ឌព្រែកព្នៅ។

ជនសង្ស័យដែលបង្ហាញមុខ ឈ្មោះ អ៊ុត ឆេងហ៊ត ជាជនដៃដល់ប៉ុនប៉ងឃាតកម្ម។ ចំណែក ៣នាក់ ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូឈ្មោះ ធា គ្រី ហៅ ម៉ារ៉ា អាយុ១៩ឆ្នាំ (ជនដៃដល់)។ ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ២៣ឆ្នាំ
(ជនដៃដល់) និងឈ្មោះ ហាក់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ (ទទួលផលចោរកម្ម)។

ជនសង្ស័យខាងលើ ជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *