ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាម បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ1LD-4353 ចេញពីក្លឹបមួយកន្លែងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ជិះមិនទាន់ដល់កន្លែងស្នាក់នៅវិញផង ក៏ជ្រុលចង្កូតទៅបុកប៉ះជាមួយរបាំងថ្មពុះចែកទ្រូវផ្លូវដួលអូសជិត៤០ម៉ែត្របណ្តាលឲ្យវុយជនម្នាក់បោកក្បាលស្លាប់ម្នាក់ភ្លាមៗនិងម្នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួចប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕






