ថ្ងៃអង្គារ៩រោច ខែមិគសិរ ឆ្នាំរោង ឆសក័ព.ស២៥៦៨
ត្រូវនឹងថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៤
-ស្តីពីករណី÷អំពើលួច(ឆ័ត្រ)
-កើតហេតុ៖ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៦និង០០ នាទី(ម៉ោងដឹង)
-នៅចំណុច៖ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
**ជនរងគ្រោះ០១នាក់÷
-ឈ្មោះ លន់ បូរិន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ។
**ជនសង្ស័យ០១នាក់÷
-ឈ្មោះ ស៊ុន រស្មី ហៅម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រោមស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ÷រើសអេតចាយ (ឃាត់ខ្លួន)។
-មានសារធាតុញៀនក្នុងទឹកនោម(+)។
**វត្ថុតាងចាប់យក៖
១-រ៉ឺម៉កម៉ូតូពណ៌លឿងគ្មានស្លាកលេខ០១។
២-ពិលពាក់ក្បាលពណ៌ខ្មៅ០១។
៣-ខ្វាវដងជ័រ០១។
៤-ដែករុំពត់ទាញសំយ៉ាបផ្ទះ០១។
៥-ដង្កាប់០៣។
៦-កន្ត្រៃ០១។
៧-ទួណឺវីស០១។
**អំពីអង្គហេតុ៖
កាលពីថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២៤ ម៉ោង០៦និង០០នាទី ជនរងគ្រោះបានភ្ញាក់ពីដំណេក ទៅរៀបចំឥវ៉ាន់លក់ដូរដូចសព្វដង ពេលនោះស្រាប់តែជនរងគ្រោះបានបាត់ឆ័ត្រចំនួន១មិនដឹងនរណាលួចយកទៅបាត់ ភ្លាមនោះជនរងគ្រោះបានទៅឆែកកាំមេរ៉ាសុវត្តិភាពមើលក៏ឃើញមានជនសង្ស័យចំនួន១នាក់ បានបើករ៉ឺម៉កម៉ូតូមកឈប់នៅមុខផ្ទះរបស់ខ្លួនរួចបានធ្វើសកម្មភាពលួចឆ័ត្ររបស់ខ្លួនដាក់លើរ៉ឺម៉កជិះចេញទៅបាត់។ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ដើម្បីឲ្យជួយស្រាវជ្រាវរកជនរងគ្រោះបានយកវីដេអូក្នុងកាំមេរ៉ាសុវត្តិភាពមកបង្ហាញសមត្ថកិច្ចប៉ុស្តិកំពង់សំណាញ់ក៏ស្គាល់ភិនភាគជនសង្ស័យ។លុះដល់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០២៤ កំលាំងប៉ុស្តិ៍កំពង់សំណាញ់បានល្បាតក៏បានជួបជនសង្ស័យកំពុងបើករ៉ឺម៉កភ្លាមនោះបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
**តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថារូបខ្លួនពិតជាបានធ្វើសកម្មភាពបើករ៉ឺម៉កម៉ូតូលួចឆ័ត្ររបស់ជនរងគ្រោះយកទៅលក់ឲ្យអ្នកលក់ចាប់ហួយនៅជិតស្ពានព្រែកសំរោង បានលុយចំនួន១០០០០រៀលប្រាកដមែន។
**បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនិតិវិធី។





