ក្រុងអរិយក្សត្រ សូមគោរពរាយការណ៍ជូន

ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤
-ករណី : អំពើលួច (ទូរស័ព្ទ)
-កើតហេតុ ថ្ងៃទី២៨.១២.២០២៤ វេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រ
-ចំណុច :លើផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។
**ជនរងគ្រោះ ចំនួន ០១នាក់
១-ឈ្មោះ សុន ប៊ុណ្ណា ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ  មុខរបរ កសិករ
+ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។
**ជនសង្ស័យ ចំនួន ០១នាក់ (ឃាត់ខ្លួន ០១នាក់)
១-ឈ្មោះ យ៉ុន គីណៃ  ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
+ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
-តេស្តទឹកនោមរកសារធាតុញៀន (+)វិជ្ជមាន (ឃាត់ខ្លួន)
-ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន ០៥លើក ជាប់ពន្ធនាគារខេត្តកណ្តាល ០៣លើក ,ពន្ធនាគារព្រៃសរ ០១លើក ,ពន្ធនាគារខេត្តកំពង់ឆ្នាំង ០១លើក។
**សម្ភារៈបាត់បង់
១.ទូរស័ព្ទដៃម៉ាក TECNO SPARK GO 2024  ពណ៌ទឹកប៊ិច ចំនួន ០១គ្រឿង។
**វត្ថុតាងចាប់យក
១.ទូរស័ព្ទដៃម៉ាក TECNO SPARK GO 2024  ពណ៌ទឹកប៊ិច ចំនួន ០១គ្រឿង។
(ជារបស់ជនរងគ្រោះ ចាប់យកពីជនសង្ស័យ)
***សភាពរឿងហេតុ
នៅថ្ងៃទី ២៧.១២.២០២៤ វេលាម៉ោង ២០:០០នាទី ឈ្មោះ ប៊ុណ្ណា សុវណ្ណារី ត្រូវជាកូនស្រីរបស់ជនរងគ្រោះឈ្មោះ សុន ប៊ុណ្ណា បានចូលសម្រាកជាមួយប្អូនស្រីឈ្មោះ ប៊ុណ្ណា រ៉ានី នៅលើផ្ទះ ហើយបានដាក់ទូរស័ព្ទសាកថ្មនៅលើក្បាលដំណេក រួចក៏សម្រាកលក់ទៅ រហូតដល់វេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៨.១២.២០២៤ ជនសង្ស័យយ៉ុន គីណៃ បានចេញដើរក្នុងភូមិ គោលបំណងដើរលួចទ្រព្យប្រជាពលរដ្ឋ
លុះដើរដល់ផ្ទះជនរងគ្រោះឃើញក្នុងផ្ទះស្ងាត់ហើយទ្វារចំហរជនសង្ស័យឈ្មោះ យ៉ុន គីណៃ ក៏បានឡើងតាមកាំជណ្តើរទៅលើផ្ទះជនរងគ្រោះ បើកមុងលូកដៃរាវយកទូរសព្ទ័ បានទៅប៉ះចំក្បាលពោះរបស់កូនជនរងគ្រោះឈ្មោះ ប៊ុណ្ណា សុវណ្ណារី បណ្តាលឲ្យភ្ញាក់ដឹងខ្លួន ភ្លាមនោះកូនរបស់ជនរងគ្រោះបានស្រែកលឺៗថា ជួយផងៗ ពេលនោះជនសង្ស័យភ័យក៏បានស្ទុះគេចទៅសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ខាងមុខ ជនរងគ្រោះបានឡើងទៅដល់លើផ្ទះបានឃើញជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ុន គីណៃ និងបានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកតាកូវ ពេលសមត្ថកិច្ចចុះទៅដល់បាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *