ភ្នំពេញ-យុវជនម្នាក់បានបាត់បង់ជិវិតភ្លាមៗខណៈកំពុងតែជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តបុកស្លាប់. ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី៣០. ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤.ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣. ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះខសងលើនេះមានឈ្មោះ. គុណ សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ. ស្នាក់នៅផ្ទះលេខ១៩ ផ្លូវបេតុង ភូមិសន្សុំកុសលសង្កាត់បឹងទំពុនទី១. ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍នៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតគេឃើញយុវជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២៤ ព៍ណខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1KY-2419. ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកHYUNDAI ប្រភេទយីឌុបមួយគ្រឿងពាក់ផ្លាកលេខ កំពង់ចាម-3A-4005 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របគ្នា. ក៏បានបុកយុវជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយនិងនគរបាលចរាចរណ៍ខណ្ឌពោធិសែនជ័យ និងកម្លាំងជំនាញនគរបាលការិយាល័យចរាចរណ៍ជើងគោកចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែកសពយុវជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕









