ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨នាក់ ( បុគ្គលិកស្រី១០នាក់ នឹងជនជាតិចិន០៣នាក់)
ករណីល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យរួមមាន៖
– ទី១.ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក)អាយុ២៦ឆ្នាំ
– ទី២.ឈ្មោះLiu Li yan ជនជាតិចិន(បុគ្គលិក) អាយុ៥១ឆ្នាំ
– ទី៣.ឈ្មោះ Huing xing Zhong ជនជាតិចិន(មេការ) អាយុ៥៥ឆ្នាំ
– ទី៤.ឈ្មោះ ធឿន ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក
– ទី៥.ឈ្មោះ សុំ ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក
– ទី៦.ឈ្មោះ ឃឹម ម៉ូ លីកា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិក
– ទី៧.ឈ្មោះ គឹន ចាន់នឿន ភេទស្រី អាយុ២៣ឆ្នាំ មុខរបប បុគ្គលិក
– ទី៨.ឈ្មោះក្រូច ចំរើន ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិក
– ទី៩.ឈ្មោះ ស៊ា គន្ធា ភេទស្រី អាយុ២៤ឆ្នាំ
– ទី១០.ឈ្មោះ ខ្លេង ស្រីស ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិក
– ទី១១.ឈ្មោះ វណ្ណ សុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក
– ទី១២.ឈ្មោះ សុខ ភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បុគ្គលិក
– ទី១៣. ឈ្មោះ ម៉ៅ គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ
– ទី១៤.ឈ្មោះ សោម ទិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ
– ១៥.ឈ្មោះ វ៉ន ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ
– ទី១៦.ឈ្មោះ សុខ ស្រីល័ណ្ខ ភេទស្រីអាយុ២៥ឆ្នាំ
– ទី១៧.ឈ្មោះ យន លីផេង ភេទស្រី អាយុ ២៥ឆ្នាំ
– ទី១៨.ឈ្មោះ ប្រុស រស្មី ភេទស្រី អាយុ២៥ឆ្នាំ។
ចាប់យកវត្ថុតាងបានរួមមាន៖ទូរស័ព្ទចំនួន១៦គ្រឿង,លិខិតឆ្លងដែនចំនួន២,តុលេងបៀចំនួន៧និង តុហ្គេមត្រី ចំនួន២,កៅអីចំនួន២៥,ឡានចំនួន០១គ្រឿង,សម្ភារះលេងបៀនិងកាក់មួយចំនួន នឹងលោហៈធាតុពណ៌លឿង(ខ្សែក) ចំនួន ០១ខ្សែ។




