ក្រុមក្មេងស្ទាវជិះម៉ូតូដេញកាប់គ្នា មានអ្នកខ្លះរងរបួស និងខ្លះទៀត រត់យករួចខ្លូន និងកាប់ទៅលើម៉ូតូមួយគ្រឿងដាច់ស្លាកលេខនិងខូចខាតផ្នែកខាងមុខ

បង្ករការភ្ញាក់ផ្អើលនៅត្រង់ចំណុចការ៉ាសសាំងតូ តាល់ តាមបណ្ដោយផ្លូវឌួង ងៀប កែងផ្លូវ ២០២៤ ស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីវេលាម៉ោង ១១ និង៥០នាទីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ តែជនបង្កបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។បន្សល់ទុកកាំបិតផ្គាក់់ មួយដើមនិងដែកសរសៃមួយ ក្រោយមកសមត្ថកិច្ចបានយកវត្ថុតាង និងនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នៅនគរបាលរដ្ឋបាលអូរបែកក្អមដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវ៕

Leave a Reply

Your email address will not be published. Required fields are marked *