ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខខារ៉ាអូខេសែន សុខ ផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយឡែកខាងភាគីម៉ូតូឃើញរថយន្តគេស៊េរីទំនើប ដូចជាមានសភាពភ័យស្លន់ស្លោនិងភ័យខ្លាចផង ក៍បានប្រាប់ទៅភាគីរថយន្តសុំស្មើរគ្នា ចំណែករថយន្តក័បានបើកចេញពីកន្លែងកើតហេតុភ្លាមៗ ធ្វើឲ្យមតិមហាជនមូយចំនួននៅនិងកន្លែងកើតហេតុបានលើកឡើងថាហេតុអ្វីរថយន្តបើកបុកម៉ូតូសោះ ម្ចាស់ម៉ូតូមិនសុំសំណងពីម្ចាស់រថយន្តខ្លះគ្រាន់យកទៅជួសជុលម៉ូតូនិងព្យាបាលរបួស ហេតុអ្វីក៏ឃើញរថយន្តគេស៊េរីទំនើបក៏មានការភ័យខ្លាចម៉្លេះ ចុងក្រោយម៉ូតូក៍ខូចខាត មនុស្សក៍រងរបួសដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅឯមន្ទីពេទ្យតែប៉ុណ្ណោះ៕






