មុខកំពូល សូមគោរពរាយការណ៍ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥

 – ស្ដីពីករណីអត្តឃាត(ចងក)
 – កើតហេតុនៅថ្ងៃទី០៩.០១.២០២៥ វេលាម៉ោង០៧:០០នាទី ចំណុចផ្ទះជនរងគ្រោះ ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
 * ជនរងគ្រោះចំនួន០១នាក់(ស្លាប់)
 – ឈ្មោះ កេង គីមហុង ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ។                          
មានទីលំនៅសព្វថ្ងៃភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
* វត្ថុតាងបន្សល់ទុក
១.ខ្សែនីឡុង ពណ៍សចាស់
ចំនួន០១ខ្សែ។
* សភាពនៃរឿងហេតុ
    យោងតាមការបំភ្លឺរបស់ឈ្មោះ កេង បុឹប នឹងឈ្មោះគង់ គីមអេង ដែលត្រូវជាឪពុកម្តាយបង្កើតជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា៖ កាលពីកំឡុងឆ្នាំ២០២២ កូនប្រុសរបស់គាត់ ឈ្មោះ កេង គីមហុង(ជនរងគ្រោះ)បានទៅធ្វើកម្មករនៅប្រទេសជប៉ុនរយៈពេល០២ខែ បន្ទាប់មកត្រូវបានក្រុមហ៊ុនបញ្ជូនកូនរបស់ខ្លួន(ជនរងគ្រោះ)មកប្រទេសកម្ពុជាវិញដោយសារជនរងគ្រោះមានជំងឺក្រពះពោះវៀនធ្ងន់ធ្ងរ។ ក្រោយពេលជនរងគ្រោះមករស់នៅផ្ទះវិញ ឪពុកម្ដាយជនរងគ្រោះបានយកជនរងគ្រោះទៅព្យាបាលជំងឺតែជំងឺរបស់ជនរងគ្រោះមិនធូរស្បើយមានសភាពរិតតែធ្ងន់ធ្ងរ ដោយដេកមិនបាននោមញឹកមានសភាពរវើរវាយ និយាយស្ដីសើចតែម្នាក់ឯង រហូតដល់មានជំងឺប្រសៃប្រសាទ។ លុះដល់ខែ០៩ ឆ្នាំ២០២៤ ឪពុកម្ដាយរបស់ជនរងគ្រោះបានយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី បន្តទៀត ហើយគ្រូពេទ្យក៏បានបើកថ្នាំឲ្យជនរងគ្រោះលេបជាប្រចាំ មួយរយៈក្រោយមកជនរងគ្រោះក៏មានសភាពធូរស្បើយ។រហូតមកដល់ដើមខែ០១ ឆ្នាំ២០២៥ ជំងឺជនរងគ្រោះបានចាប់ផ្ដើមមានសភាពធ្ងន់ធ្ងរឡើងវិញ ដោយនោមញឹកពេលខ្លះនោមចេញពេលខ្លះក៏អត់ចេញ ធ្វើឲ្យជនរងគ្រោះឈឺក្នុងខ្លួនពិបាកទ្រាំ ហើយជនរងគ្រោះធ្លាប់បាននិយាយប្រាប់ឪពុកម្ដាយរបស់ខ្លួនថាពិបាកទ្រាំចង់តែសម្លាប់ខ្លួន។
    លុះនៅថ្ងៃទី០៩.០១.២០២៣វេលាម៉ោង០១:០០នាទីរំលងអាធ្រាត្រម្ដាយជនរងគ្រោះបានទៅលក់ត្រីឆ្អើរនៅផ្សារព្រែកអញ្ចាញ លុះព្រឹកឡើងក្រោយងើបពីដេកឪពុករបស់ជនរងគ្រោះបានជិះម៉ូតូទៅលេងផ្ទះអ្នកជិតខាង ដោយជនរងគ្រោះនៅផ្ទះម្នាក់ឯងដល់វេលាម៉ោង៧:០០នាទី ម្ដាយនិងឪពុកជនរងគ្រោះបានត្រឡប់មកផ្ទះវិញស្រាប់តែឃើញជនរងគ្រោះបានចងកស្លាប់នៅក្នុងបន្ទប់ដេក ដោយប្រើខ្សែនីឡុងចងជាប់ទៅនឹងធ្នឹមដែកជម្រឹងដំបូល ឃើញដូច្នេះឪពុកម្ដាយជនរងគ្រោះ ក៏បានស្រែកហៅអ្នកភូមិឲ្យមកជួយ នឹងបានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយអំពារ អាជ្ញាធរ នឹងគ្រូពេទ្យបង្អែកចុះមកពិនិត្យសាកសពជនរងគ្រោះឃើញថា÷
   – សពជនរងគ្រោះមានស្នាមជាំលើរង្វង់ក រាងជាអក្សរអ៊ុយ នៅចុងប្រដាប់ភេទមានវត្ថុរាវស្អិត (ទឹកកាម)។
   – ក្រៅពីស្លាកស្នាមខាងលើមិនមានស្លាកស្នាមអ្វីផ្សេងទៀតគួរឲ្យកត់សម្គាល់ឡើយ។
   * ការសន្និដ្ឋាន÷ របស់គ្រូពេទ្យ និងជំនាញពិនិត្យឃើញថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតមែន។
    – សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
      សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *