កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនដៃដល់ និងបក្ខពួក២នាក់ ក្រោយធ្វើសក/ម្មភាពកា/ប់បំផ្លា/ញម៉ូតូ២គ្រឿង នៅមុខផ្សារច្បារអំពៅ

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ក្នុងការកា•ប់ម៉ូតូ២គ្រឿង ចំនួន ១នាក់ និងបក្ខពួក ចំនួន១នាក់ នៅវេលាម៉ោង៨:៥០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០នាទីយប់ មានករណីកា•ប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម និងម៉ូតូ Beat បណ្តាលឲ្យខូចខាតផ្នែកខាងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឱ្យជនរងគ្រោះ ជាបើកបរម៉ូតូរងរបួសទេ។

ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ ផ្លូវលេខ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។

ជនដៃដល់ឈ្មោះ ប៉ាវ ស៊ីណា ចំណែកបក្ខពួក ឈ្មោះ លន់ វិល្លៀម ។

បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត​ ៕

Leave a Reply

Your email address will not be published. Required fields are marked *