អធការដ្ឋាននគរបាលស្រុកភ្នំស្រួច ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ ២ ចំណុចនៅ ភូមិទី៣ ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួច មានក្រុមក្មេងប្រមូលផ្ដុំសង្ស័យមានការប្រើប្រាស់និងជួ/ញដូរគ្រឿ/ងញៀ/ន។

ក្រោយទទួលបានព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង១០នាទី ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានល្បាតដល់ទីតាំងទាំង០២ចំណុច ខាងលើបានឃាត់ជនសង្ស័យចំនួន០២នាក់៖
+ករណីទី១
១-ឈ្មោះ អ៉ឹម ស្រីអូន ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន០៥កញ្ចប់ (មធ្យម០១កញ្ចប់ តូច០៤កញ្ចប់ សង្ស័យជា គ្រឿងញៀន និងទូរស័ព្ទដៃ០១គ្រឿង ។
+ករណីទី២
១-ឈ្មោះគយ រតនៈ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចបតូច និងទូរស័ព្ទដៃ០១ គ្រឿង ។
+ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន០២នាក់ ស្រី០១នាក់ ។
+ដកហូតវត្ថុតាងសរុបរួម៖
-ម្សៅក្រាមពណ៌សថ្លា ចំនួន០៧កញ្ចាប់(មធ្យម០១កញ្ចប់ និងតូច
០៦កញ្ចប់) សង្ស័យជាគ្រឿងញៀន
-ទូរស័ព្ទដៃចំនួន០២គ្រឿង
ករណីទាំងពីរខាងលើជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *