ស្គាល់គ្នាយូយូម្ចាស់ទុកចិត្តទុកថ្លេីមអោយឯកសារលក់រថយន្ដអោយយកទៅលក់យកលុយរត់បាត់

ភ្នំពេញ : យោងតាមហ្វេសប៊ុកជនរងគ្រោះឈ្មោះ Rayuk Hom និងពាក្យបណ្ដឹងបានអោយដឹងថា ជនរងគ្រោះនិងជនឆបោកបឈ្មោះ ណូត ម៉ាច ជាអ្នកស្គាល់គ្នារាប់អានដោយជនឆរបោកខាងលេីព្យាយាមតាមលួងលោមជនរងគ្រោះរហូតដល់ធ្វេីអោយជនរងគ្រោះទុកចិត្តទេីបរៀបចំគំរោងការបោកប្រាស់ជនរងគ្រោះយករថយន្ដទៅលក់ហេីយយកលុយរត់បាត់តែម្ដង។
តាមរយះពាក្យបណ្ដឹងជនរងគ្រោះ ហម រ៉ាយូ ដែលបានដាក់ពាក្យបណ្ដឹង ឈ្មោះ ណូត ម៉ាច នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី១ បានអោយដឹងថា កាលពីថ្ងៃទី ០៦ ខែ១២ ឆ្នាំ២០២៤ ជនរងគ្រោះបានយករថយន្ដមួយគ្រឿងម៉ាក RANG ROVER S SPORT ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2U 9099 អោយទៅជនឆរបោកឈ្មោះ ណូតម៉ាច ដោយបាននិយាយថាបេីរថយន្ដនេះលក់បាន ៧០០០ដុល្លាជនរងគ្រោះនិងអោយកុំម៉ុយស្យងជនឆបោកចំនួន ៥០០ ដុល្លា លុះនៅថ្ងៃទី ០៩ ខែ ១២ ឆ្នាំ ២០២៤ ពេលល្ងាចជនឆបោកបានឆាតតាមតេឡេក្រាមមកជនរងគ្រោះថាឡានលក់ដាច់ហេីយគេសុំឯកសារជនរងគ្រោះក៏អោយមកយកឯកសារនៅផ្ទះរបស់ខ្លួន ជនឆរបោកក៏បានទៅយកឯកសារនេះហេីយបានបាញ់លុយចំនួន ៥០០ ដុល្លាអោយជនរងគ្រោះថាជាប្រាក់កក់ ដោយប្រាប់ថារយះពេល៣សប្ដាហ៍ពេលកាត់ឈ្មោះរួចប្រគល់គ្រប់ចំនួន ស្រាប់តែចាប់តាំងតែពីប្រគលើ៥០០ដុល្លាថាជាប្រាក់កក់នោះរួចមកស្រាប់តែទាក់ទងលែងបានរត់បាត់តែម្ដង។
អាស្រ័យហេតុនេះជនរងគ្រោះសំណមពរអញ្ញាធរមេត្តាជួយពន្លឿនតាមស្វែងរកជនឆរបោកខាងលេីក៏ដូចជារថយន្ដខ្លួនមកវិញព្រោះរយះពេលចាប់ពីដាក់ពាក្យបណ្ដឹងមកដល់ពេលនេះយូគ្រាន់ដែហេីយធ្វេីអោយជនរងគ្រោះនិងក្រុមគ្រួសារមានការអស់សង្ឈឹមជាខ្លាំង។

Leave a Reply

Your email address will not be published. Required fields are marked *