ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿ/ងញៀ/ន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវ ស៊ើបអង្កេតនៅចំនុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
ស្តីពីករណី:ជួញដូរនិង ប្រើប្រាស់គ្រឿងញៀន អស់រយះពេល២សប្តាហ៍។
លុះនៅថ្ងៃទី០៣ខែកុម្ភះ ឆ្នាំ២០២៥ កម្លាំងយើងបានចុះដល់ទីតាំងខាងលើម្តងទៀត ហើយបានធ្វើការបង្រ្កាប ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៣នាក់
ដូចខាងក្រោម៖
១.ឈ្មោះ ចូវ ឃាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ វៀត ណាម មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលគ្នាមលេខភូមិ១៦សង្កាត់ ស្រះចកខណ្ឌដូនពេញ ភ្នំពេញ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ ម៉ន វុទ្ធី(ហៅញ៉ាញ)ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ ហ៊ុយ ហាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលមិនចាំលេខ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ ភ្នំពេញ មុខរបរមិនពិតប្រាកដ។
ចំពោះមុខ ជនសង្ស័យខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីអនុវត្តតាមនិតិវិធីបន្ត។





