Update: បុរសជាប៉េអឹមក្នុងខេត្តក្រចេះម្នាក់ បានដកកាំ-ភ្លើងបា-ញ់សម្លា-ប់ប្រពន្ធនិងគ្រួសារ មកដល់ម៉ោងនេះអ្នកស្លា-ប់កើនឡើងដល់ ៤នាក់ ខណៈដែលប្រពន្ធកំពុងសង្គ្រោះបន្ទាន់

ត្បូងឃ្មុំ៖ ករណីឃា-តក-ម្មបា-ញ់សម្លា-ប់ប្រពន្ធ និងម្ដាយក្មេក ឪពុកក្មេក និងបានបាញ់សម្លា-ប់ខ្លួនឯងតាមក្រោយ នៅខេត្តត្បូងឃ្មុំ បង្ករឡើងដោយជនសង្ស័យឈ្មោះហ៊ីង សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរជាកងរាជអាវុធហត្ថនៅខេត្តក្រចេះ ករណីនេះកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ ២០២៥ វេលាម៉ោង១៧និង៥៥នាទី នៅចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត បានបញ្ជាក់ថា ក្នុងករណីឃាតកម្មបាញ់សម្លាប់ខាងលើនេះមានជនរងគ្រោះ៥នាក់ ១,ឈ្មោះឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ) ២ , ឈ្មោះអោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែងកើតហេតុ) ៣ ឈ្មោះប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ ត្រូវជាបងថ្លៃ (រងរបួស) ៤ ,ឈ្មោះប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ ត្រូវជាប្រពន្ធ (រងរបួស) ៥,ឈ្មោះសេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ ប្រជាការពារ (បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ) ។

ប្រភពពីសមត្ថកិច្ចបានបន្តថា ក្រោយពីធ្វើការបាញ់ទៅលើប្រពន្ធនិងម្ដាយក្មេកជនបង្កបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅនឹងកន្លែងកើតហេតុ ៕

Leave a Reply

Your email address will not be published. Required fields are marked *