ជ•នដៃដល់ដែលកា•ប់សម្លា-ប់ប្រពន្ធនៅខណ្ឌដង្កោ ហើយរត់គេចខ្លួន នៅពេលនេះត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ។

ជនដៃដល់រូបនេះមានឈ្មោះ ឈឹម បញ្ញាពិទូរ្យ បានកា•ប់ប្រព•ន្ធបណ្តាលឲ្យស្លា•ប់ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្ក នាវេលារំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥។

ជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ៤៣ឆ្នាំ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

បើតាមសមត្ថកិច្ច, រយៈកាលកន្លងមកជនរងគ្រោះ និងប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ ទំនាស់គ្នាបញ្ហាលុយកាក់ រឿងពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ដោយមូលហេតុបង្វិលលុយមិនទាន់។

សម្រាប់ជនដៃដល់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

Leave a Reply

Your email address will not be published. Required fields are marked *