ស្រុកបាទី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦:១០ នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើងនៅចំណុចភូមិរំដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ក្រោយពីទទួលបណ្ដឹងតាមរយៈហតឡាញរបស់កងរាវុធហត្ថខេត្តតាកែវលេខ1212របស់ជនរងគ្រោះ ឈ្មោះ ផាន់ សុខលី ភេទស្រី អាយុ២៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ កម្លាំងកងរាជអាវុធហត្ថស្រុកបាទី បានទទួលបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះអន្តរាគមន៍ភ្លាមៗដល់ទីតាំងកើតហេតុ លទ្ធផលឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលកំពុងធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ២ នាក់(វាយពេលកូនរត់ទៅរកគេជួយទើបទៅវាយឪពុករបស់ជនរងគ្រោះបន្តទៀត)បណ្ដាលឱ្យបែកក្បាលហូរឈាម។
-ជនរងគ្រោះទី១. ឈ្មោះ ផាន់ សុខលី ភេទស្រី អាយុ២៨ ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ រងរបួសបែកក្បាលផ្នែកសៀតផ្កាដេរពីរថ្នេរ។
-ជនរកគ្រោះទី២. ឈ្មោះ ផាន់ ភឿន ភេទប្រុស អាយុ៦០ ឆ្ឆ្នាំ(ត្រូវជាឪពុក)រងរបួសបែកក្បាលខាងក្រោយដេរបួនថ្នេរ
-ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ រី សុជាតិ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិរំដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ និងដកហូតវត្ថុតាងកាំបិតផ្គាក់ក្រង៉ុកមួយនិងខ្សែក្រវ៉ាត់ក្បាលដែកមួយ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកំលាំងយើងប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តតាកែវ ចាត់ការទៅតាមនីតិវិធី៕







