សាលាសង្កាត់ចាក់អង្រែក្រោម សាលាខណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ

ខ្ញុំសូមអំពាវនាវ ចំពោះការបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះប៉ាម៉ាក់ដែលធ្វើការឆ្ងាយផ្ទះ ឬធ្វើការក្រៅប្រទេសជាដើម ជៀសវាងករណីចាប់ជំរិតក្មេង និងម្តាយឪពុកចាស់ជរានៅតាមផ្ទះល្វែង បុរី ស្ងាត់ៗ។

កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៥ មានជនមិនស្គាល់អត្តសញ្ញាណ២រូប (រូបនេះចាប់ពីកាំមេរ៉ាសុវត្ថិភាព) បានចុះពីទ្បាន Model Chevrolet Pick Up ពណ៌ស សំដៅដើរមកចូលមុខផ្ទះនាងខ្ញុំ អើតឆ្វេង អើតស្តាំ ទំនងរកមើលអ្នកខាងក្នុងផ្ទះ ចេញចូលចុះទ្បើង បានដកទូរស័ព្ទ ថតផងអីផង មិនដឹងគាត់មានចេតនាអ្វី។

ដោយម៉ាក់នាងខ្ញុំមើលពីខាងក្នុងផ្ទះមកឃើញ ក៏គាត់បើកទ្វារចេញមកសួរ (ក្មួយៗ រកអ្នកណាដែរ?) គាត់បានប្រាប់ថាមករកអ្នកឈ្មោះ កខគ (ដែលមិនមែនជាសមាជិកគ្រួសារនាងខ្ញុំ ឬអ្នករាប់អានពួកខ្ញុំដែលម៉ាក់ខ្ញុំបានស្គាល់ទេ) ម៉ាក់ខ្ញុំក៏ឆ្លើយតប អូនប្រហែលរកខុសផ្ទះហើយ ផ្ទះនេះមិនមានឈ្មោះនេះទេ។ ប៉ុន្តែជន២រូបខាងលើ នៅតែទទួចសួរ ចុះម្ចាស់ផ្ទះទៅណា? ម៉ាក់ខ្ញុំ សួរទៅពួកគាត់២រូបថា អូនជាអ្នកណា មកពីខាងណា បើអូនចង់ជួបម្ចាស់ផ្ទះ អូនទុកលេខទូរស័ព្ទ ហើយប្រាប់ឈ្មោះអូនមក ចាំអុីប្រាប់ពួកគេអោយទាក់ទងទៅ (ម៉ាក់ខ្ញុំកុហក់ថា គាត់អ្នកនៅមើលថែរផ្ទះអោយខ្ញុំ) លឺម៉ាក់ខ្ញុំនិយាយបែបនេះ ក៏២នាក់នោះ លាចេញទៅវិញ។

មួយសន្ទះក្រោយមក (ម៉ោងប្រម៉ាណ១១ព្រឹក ថ្ងៃខែឆ្នាំដដែល ទ្បានភិនភាគដូចរៀបរាប់ខាងលើ និងជន២រូបដដែលនោះ បានចុះ មកចុចកណ្តឹងផ្ទះនាងខ្ញុំមកទៀត ហើយសួរម៉ាក់ខ្ញុំ ម្ចាស់ផ្ទះមកវិញឬនៅ? ម្តងនេះ ម៉ាក់ខ្ញុំគាត់រៀងភ័យដែរ ដូចមិនស្រួល ម៉ាក់ខ្ញុំមិនបានបើកទ្វាដែកខាងក្រៅទេ គាត់និយាយពីក្នុងមកថា ម្ចាស់គេអត់ទាន់មកទេ អូនមានការអី ខលទៅគេខ្លួនឯងទៅ។ ជន២រូបនោះ ឈរមួយសន្ទុះ ក៏បានដើរទ្បើងចូលទ្បាន Model Chevrolet Pick Up ពណ៌សនោះចេញទៅបាត់។

ម៉ាក់ខ្ញុំមានការភិតភ័យ តក់ស្លុតជាខ្លាំង គាត់បានខលតាមchat មកខ្ញុំ ពីព្រោះខ្ញុំមានបេសកកម្មមកបំពេញ និងមកពិនិត្យសុខភាពនៅប្រទេសថៃ។

ដូចសាច់រឿងរ៉ាវ ម៉ាក់បានរៀបរាប់ទាំងភ័យញ័រមាត់ ខណៈពេលនោះខ្ញុំបានបើក កាំមេរ៉ាសុវត្ថិភាពមើលថយក្រោយតាមម៉ោងពេលដែលគាត់ប្រាប់ ទើបបានឃើញសកម្មភាពជន២រូបនោះសភាពមានបំណងមិនល្អ។ អារម្មណ៍ជាម្តាយ 😢 ដែលមានកូនតូច៣ឆ្នាំនៅជាមួយយាយជរា (ម៉ាក់ខ្ញុំ) ខ្ញុំប្រាប់បងប្អូន ប្រសិនបើនៅថ្ងៃនោះ ខ្ញុំពុំមានភារៈកិច្ចចាំបាច់ត្រូវបំពេញនៅក្រៅប្រទេស ខ្ញុំនឹងដូរជើងហោះហើរ ហោះមកទាំងយប់។ ពេញមួយយប់ ខ្ញុំនិងស្វាមី ដេកអត់លក់ទេ បន់អោយតែភ្លឺ អង្គុយសារតែកាំមេរ៉ាចុះទ្បើងៗ មើលកូន ម្តាយនៅផ្ទះ សឹងពេញមួយយប់។ 😔😣😞

នាងខ្ញុំ និងស្វាមី ដែលជាម្ចាស់ផ្ទះ២ល្វែង ស្របច្បាប់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ សូមបង្ហោះជាសាធារណះថា ពួកខ្ញុំពិតជាមិនស្គាល់ជន២រូប (ក្នុងរូបថត) នេះទេ។ នាងខ្ញុំ សូមផ្តល់ដំណឹងនេះ និងរូបភាពទាំងអស់ទុកជាភស្តុតាង ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងសង្កាត់ចាក់អង្រែក្រោម បានដឹងលឺ និងទទួលជ្រាប។ ប្រសិននាងខ្ញុំបានជួបហេតុការនេះម្តងទៀត ខ្ញុំនឹងផ្តល់ដំណឹងជូនមន្ត្រីសមត្ថកិច្ចភ្លាមៗ 🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *