(ខេត្តកណ្តាល)
ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥វេលាម៉ោង១៦:៤៥នាទី
-ចំណុចកើតហេតុភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក-ជនសង្ស័យគ្មាន
ខ-ជនរងគ្រោះ០១នាក់
ឈ្មោះសុខឿន រតនាភេទប្រុសអាយុ២ឆ្នាំ៤ខែជនជាតិខ្មែរមានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។
គ-ស្លាកស្នាមវត្ថុតាងគ្មាន។
នៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤វេលាម៉ោង ០៧:១០នាទីតាមបញ្ជាពីលោកអធិការស្រុកកៀនស្វាយបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះពិនិត្យករណីលង់ទឹក(ស្លាប់)នៅភូមិឃុំស្រុកខាងលើ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា!
-តាមការណ៍បំភ្លឺម្តាយបង្កើតរបស់ក្មេងប្រុសដែលមានឈ្មោះទ្បេង ធីតាភេទស្រីបានបំភ្លឺប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលបន្ទាយដែកថានៅថ្ងៃទី១៦ខែមីនា ឆ្នាំ២០២៥វេលាម៉ោង១៦និង៣០នាទីមុនពេលបាត់ខ្លួនកូនរបស់គាត់បានឈរលេងនៅមុខរោងលក់ដូរធម្មតាបានប្រហែល១០នាទីក៏បានបាត់កូនចេញពីកន្លែងរោងលក់ដូរនោះបាត់ទៅដោយសាររូបគាត់(ម្តាយបង្កើត)កន្លែងរៀបចំឥវ៉ាន់និងលាងចានមិនបានចាប់អារម្មណ៍ដោយសារឃើញកូននៅលេងមុខរោងលក់ដូរម្នាក់ឯងដូចរាល់ដង។
លុះដល់ម៉ោង១៧និង១៥នាទីរកកូនមិនឃើញក៏បានតេទូរស័ព្ទមកប្តឹងប៉ុស្តិ៍នគរបាលបន្ទាយដែកឲ្យជួយរក-
ពេលទទួលបានបណ្តឹងតាមទូរស័ព្ទភ្លាមកម្លាំងប៉ុស្តិ៍បន្ទាយដែកបានចុះដល់ផ្ទះកើតហេតុជួយដើររកតែរកមិនឃើញ។
-លុះដល់ម៉ោង១៨និង១៥នាទីថ្ងៃខែឆ្នាំដដែរកម្លាំងជំនាញកោសល្យវិច្ច័យនៃអធិការដ្ឋានស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍បានដើររកតាមដងទន្លេមេគង្គរហូតដល់ម៉ោង២១និង៤៥នាទី នៅតែរកពុំទាន់ឃើញនោះទេ។
-រហូតដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៥វេលាម៉ោង០៨និង៣០នាទីកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបន្ទាយដែករួមជាមួយក្រុមគ្រួសាជនរងគ្រោះបានធ្វេីការជិះទូកស្វែងរកតាមដងទន្លេរហូតឃេីញជនរងគ្រោះនៅចំណុចកណ្តាលទន្លេមេគង្គសស្ថិតក្នុងភូមិកណ្តាលឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល។
ការពិនិត្យកន្លែងកើតហេតុ៖
ក-ស្ថានភាពកន្លែងកើតហេតុ
នៅក្រោយកន្លែងលក់ដូរមានច្រាំងទន្លេចំងាយពីថ្នល់ជាតិលេខ១ដល់ច្រាំងទន្លេ២០ម៉ែត្រ
ការពិនិត្យសាកសព
សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកកៀនស្វាយ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលបន្ទាយដែកលោកក្រុមប្រឹក្សាឃុំក្រុមគ្រូពេទ្យមេភូមិបានធ្វើការពិនិត្យលើជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
-ផ្នែកក្បាលធម្មតា
-ដងខ្លួនធម្មតា
-ពោះតឹង
-ក្រចកដៃក្រចកជេីងមានដី
-មានទឹកពណ៌ផ្កាឈូកចេញតាមច្រមុះនិងមាត់
ក្រៅពីនោះពុំមានស្លាកស្នាមអ្វីនោះទេ
តាមការសន្និដ្ឋាន
យោងតាមលោកគ្រូពេទ្យនិងជំនាញពិនិត្យទីតាំងកន្លែងកើតហេតុជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ព្រោៈកន្លងមកកូនគាត់(កុមាររងគ្រោះ)គឺធ្លាប់ដើរចុះច្រាំងទន្លេដែរពេលឪពុកទៅស្ទួតត្រីម្ដងៗ។
-សាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។





