បន្ទាប់ពីបានប៉ះទង្គិចគ្នានៅលើផ្លូវសាធារណៈកាលពីថ្ងទី២៩ ខែមីនា ឆ្នាំ២០២៥ រវាងប្អូនៗសិស្សសាលារៀនវឌ្ឍនះឈូងលាភ និង សាលាវិទ្យាល័យសិត្បូ ពេលនេះប្អូនៗ បានចូលសារភាពនិងបានទទួលស្គាល់នូវកំហុសឆ្គង​ដែលប្រព្រឹត្តកន្លងហើយពួកគាត់សន្យាថានឹងធ្វើជាកូនល្អ សិស្សល្អ សម្រាប់សង្គមជាតិ ។​

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអនុញ្ញាត្តិអោយអាណាព្យាបាលមកធានានិងមកទទួល​ប្អូនៗត្រឡប់ទៅគេហដ្ឋានវិញ ។​

សូមប្អូនៗសិស្សានុសិស្សទាំងអស់ធ្វើខ្លួនអោយក្លាយជាកូនល្អ សិស្សល្អ និង ប្រជាពលរដ្ឋល្អដើម្បីប្រទេសជាតិយើង ។​

តាខ្មៅថ្ងៃទី១ខែមេសាឆ្នាំ២០២៥

Leave a Reply

Your email address will not be published. Required fields are marked *