ករណីដ៏រន្ធត់មួយ ដោយបុរសបុរស២នាក់ជិះម៉ូតូធំ ម៉ាក Kawasaki Z800 ពណ៍ក្រហម ឌុបគ្នា ក្នុងល្បឿនលឿន ទៅបុកផ្ទប់ចំពីក្រោយរថយន្តបែនដឹកខ្សាច់ធុនធំ ម៉ាក SHACMAN ស្លាកលេខភ្នំពេញ 3F-5120 បណ្ដាលឲ្យស្លា.ប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ហេីយរថយន្តបេីកចេញពីកន្លែងកេីតហេតុ យកទៅផ្លុងចោលនៅការដ្ឋានចាក់ខ្សាច់មួយដែលនៅជិតកន្លែងកេីតហេតុ ហេីយតៃកុងចុះគេចខ្លួនបាត់ ។ ហេតុការណ៍នេះស្ថិតនៅផ្លូវ៦០ម៉ែត្រ ខាងជេីងស្តុបAEON-3 ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ។ (ដំណឹងបឋម) រាយការណ៍ដោយខ្ញុំបាទ ((សីហា HA 01)) ខ្ញុំបាទព្រមទាំងក្រុមការងារក៏សូមអរគុណបងប្អូនសម្រាប់ការប្រើព័ត៌មាន សូមអរគុណ។

