នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង២៥
នាទី ដោយមានបទបញ្ជាពី លោក ស្នងការ ដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ទោ អ៉ឹម ស៊ីនួន នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទី និង មានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ
ធាតុញៀនចំនួន០១ករណី០១ទីតាំង នៅចំណុចក្នុងភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ រ៉ាត់ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីនៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)
២-ឈ្មោះ ស៊ឹម សុខន ភេទប្រុស អាយុ៤២ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កសិករ មានទីនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (ប្រើប្រាស់) ដកហូតវត្ថុតាង នៅនឹងខ្លួនជនសង្ស័យបានរួមមាន៖
១-គ្រឿងញៀនមេតំហ្វេតាមីន(ICE) ចំនួន១៥កញ្ចប់ ដែលមានទម្ងន់៧,១២ក្រាម(ប្រាំពីរក្បៀសដប់ពីរក្រាម)
ថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះរ៉ាត់ វុទ្ធី។
២-ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាករ៉េមមី-ម៉ាកអិនចុចពិល) រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីក៏សាងសំណុំរឿងតាមនីតិវិធីច្បាប់។