សមត្ថកិច្ចនិយាយថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ តោ សុជា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខ របរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ដំបូងនៅថ្ងៃទី១៩កញ្ញា មានជនសង្ស័យ២នាក់ ឈ្មោះ តោ សុជា និងឈ្មោះ ម៉ែន វណ្ណដា ជិះម៉ូតូម៉ាក Honda Scoopy ពណ៌សលាយខៀវ មិនចាំផ្លាក លេខមកឈប់ក្បែរ នាំគ្នាយកញញួរវាយបំបែកម៉ូទ័រទ្វារផ្ទះជនរងគ្រោះចូលលួចសម្ភារមួយចំនួន រួចគេចខ្លួនយកទៅលក់ឲ្យគេបានប្រាក់ ៤០ម៉ឺនរៀល ចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី ២០កញ្ញាឆ្នាំ២០២៤ ម៉ោង៦ល្ងាច សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ តោ សុជា បញ្ជូនមកប៉ុស្តិ៍ព្រែកឯងសាកសួរ។ បច្ចុប្បន្នឃាត់នៅខណ្ឌ។