វៀតណាម៖ នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលវៀតណាម ឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារតែព្យុះទីហ្វុងយ៉ាហ្ស៊ី (Yagi) បានកើនឡើងដល់ ១៤១ នាក់ហើយ ព្រមទាំងព្រមានថា ទឹកជំនន់បានធ្វើឱ្យកម្រិតទឹកក្នុងទន្លេក្រហមកើនឡើងយ៉ាងឆាប់រហ័ស និងគំរាមកំហែងចំពោះការជន់លិចខណ្ឌនានាស្ថិតនៅក្នុងរដ្ឋធានីហាណូយ ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបង្កដោយព្យុះទីហ្វុងយ៉ាហ្ស៊ី…
Author: Deva
រថយន្តដឹកឥដ្ឋបើកមិនឈប់ខណៈភ្លើងស្តុបលោតព៍ណបៃតុងជ្រុលទៅបុករថយន្តដឹកទំនិញ. បណ្តាលឲ្យរងរបួសនិងខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ
រថយន្តដឹកឥដ្ឋមួយគ្រឿងបើកប្រញាប់មិនគោរពភ្លើងស្តុបបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំនិងរងរបួសបែកក្បាលអ្នកបើកបររថយន្តដឹកឥដ្ឋម្នាក់ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ. បានកើតឡើង កាលពីវេលាម៉ោង៦ និង១៥នាទី. ព្រឹកថ្ងៃទី១២. ខែកញ្ញា. ឆ្នាំ២០២៤. ស្ថិតនៅផ្លូវបំបែកជាបួន. ស្តុបវត្តជន្លុងម្លូ. តាមបណ្តោយផ្លូវក្រវាត់ក្រុង សង្កាត់ភ្កើង ឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។