រថយន្តដឹកឥដ្ឋមួយគ្រឿងបើកប្រញាប់មិនគោរពភ្លើងស្តុបបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំនិងរងរបួសបែកក្បាលអ្នកបើកបររថយន្តដឹកឥដ្ឋម្នាក់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ. បានកើតឡើង កាលពីវេលាម៉ោង៦ និង១៥នាទី. ព្រឹកថ្ងៃទី១២. ខែកញ្ញា. ឆ្នាំ២០២៤. ស្ថិតនៅផ្លូវបំបែកជាបួន. ស្តុបវត្តជន្លុងម្លូ. តាមបណ្តោយផ្លូវក្រវាត់ក្រុង សង្កាត់ភ្កើង ឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមប្រភពព៍ណមាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុ គេឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយព៍ណសពាក់ផ្លាកលេខ កណ្តាល3A-2132 ជាប្រភេទរថយន្តដឹកទំនិញ. បើកក្នុងទិសដៅពីលិចទៅកើតបម្រុងនិងឆ្លងផ្លូវខណ:ពេលភ្លើងស្តុប បម្រុងនិងលោតព៍ណបៃតង. ក៏មានរថយន្តដឹកឥដ្ឋមួយគ្រឿងព៍ណខៀវពាក់ផ្លាកលេខភ្នំពេញ3A-0943. បើកបរដោយយុវជនម្នាក់និងរួមដំណើរដោយព្រូម្នាក់ទៀតក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន. ខណៈមកដល់ភ្លើងស្តុបជាន់ហ្វ្រាំមិនជាប់. បានជ្រុលទៅបុករថយន្តខាងលើដែលកំពុងតែបើកឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង. និងរបួសបែកក្បាលអ្នកបើកបររថយន្តដឹកឥដ្ឋម្នាក់ ។
ក្រោយពេលកើតហេតុ. សមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ. សហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍នៃអធិការដ្ឋានខណ្ឌកំបូល. ចុះមកធ្វើការវាស់វែង. នៅទីតាំងកើតហេតុខាងលើ. ដោយភាគីខាងរថយន្តដឹកឥដ្ឋព្រមសងថ្លៃខូចខាតទៅខាងភាគីរថយន្តដឹកទំនិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕