(បេរូត)៖ ការវាយប្រហាររបស់អ៉ីស្រាអែល បានបណ្តាលឱ្យមនុស្ស ៤៧នាក់ស្លាប់ នៅឯភាគខាងកើតប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនាំឱ្យយុទ្ធនាការប្រឆាំងក្រុមហេសបូឡា កាន់តែរាលដាលទៅផ្នែកផ្សេងទៀត ចំពេលអ្នកសម្រុះសម្រួលអាមេរិក កំពុងជំរុញកិច្ចចរចាបទឈប់បាញ់ នៅអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា…
Category: ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន បាញ់មីស៊ីលអង់គ្លេស Storm Shadow ចូលដីរុស្ស៉ី មួយថ្ងៃក្រោយបាញ់មីស៊ីលអាមេរិក ATACMS
(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា បានរាយការណ៍ថាអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ផ្គត់ផ្គង់ដោយអង់គ្លេស វាយប្រហារលើ ទឹកដីរុស្ស៉ី បន្ទាប់ពីទទួលបានភ្លើងបៃតងពីរដ្ឋាភិបាលទីក្រុងឡុងដ៍ និងមួយថ្ងៃតែប៉ុណ្ណោះក្រោយទីក្រុងកៀវ បាញ់មីស៊ីល ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិកចូលក្នុងទឹកដី…
លោក ស៊ី ជីនពីង អំពាវនាវឱ្យមានសន្តិភាពអ៊ុយក្រែន និងបទឈប់បាញ់ហ្កាហ្សា អំឡុងធ្វើទស្សនកិច្ចនៅប្រេស៊ីល 2024-11-21 08:41am
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យមានសន្តិភាពនៅអ៊ុយក្រែន និងបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ខណៈរូបលោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរដ្ឋធានីប្រាស៊ីលីយ៉ា នៃប្រទេសប្រេស៊ីល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ទីភ្នាក់ងារសារព័ត៌មានចិន Xinhua នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកានេះបានរាយការណ៍ថា…
វត្តមានលោក ស៉ី ជីនពីង នៅប្រេស៉ីល ឆ្លុះបញ្ចាំងពីឥទ្ធិពលការទូតកាន់តែខ្លាំងរបស់ចិន ជាជាងសហរដ្ឋអាមេរិក
(សៅប៉ូឡូ)៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៃលោក ស៉ី ជីនពីង ប្រធានាធិបតីចិន ទៅកាន់ទីក្រុង Brasilia ប្រទេសប្រេស៉ីល នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា កំពុងបង្ហាញពីការប្រកួតប្រជែងផ្នែកការទូតកាន់តែខ្លាំងឡើង នៅទូទាំងប្រទេសអាមេរិកខាងត្បូងនេះតែម្តង តាមរយៈវត្តមានទីក្រុងប៉េកាំងនៅក្នុងតំបន់ និងវេទិកាពិភពលោក ខណៈសហរដ្ឋអាមេរិកវិញ…
ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលនៅខណ្ឌចំការមន
ភ្នំពេញ – អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង ៥០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្ទះលេខ១៥Eo ផ្លូវ១៧៦ ភូមិ៤ សង្កាត់ទួលទំពូងទី២…
ចក្រភពអង់គ្លេសដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជុំវិញការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី
(ឡុងដ៍)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ ចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ង់ (Iran Air) និងក្រុមហ៊ុនដឹកជញ្ជូនរបស់អ៊ីរ៉ង់ (IRISL) ជុំវិញការផ្គត់ផ្គង់មីស៊ីលដល់រុស្ស៊ី សម្រាប់ប្រើប្រាស់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងសេវាអាកាសចរណ៍ពាណិជ្ជកម្ម រវាងអ៊ីរ៉ង់និងចក្រភពអង់គ្លេស។រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James…
នាយករដ្ឋមន្ត្រីអង់គ្លេស ចង់សាងទំនាក់ទំនងដែល «ជាប់លាប់ និងយូរអង្វែង» ជាមួយចិន
(ប្រាស៊ីលីយ៉ា)៖ ក្នុងជំនួបជាមួយប្រធានាធិបតីចិននៅក្រៅកិច្ចប្រជុំកំពូល G20 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានអំពាវនាវឱ្យមានការបង្កើតទំនាក់ទំនងដែល «ជាប់លាប់ និងយូរអង្វែង» រវាងចក្រភពអង់គ្លេសនិងចិន និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំង ដែលធ្លាប់មានភាពតានតឹងនាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។កិច្ចប្រជុំនៅប្រេស៊ីលនេះគឺជាជំនួបលើកដំបូង រវាងមេដឹកនាំនៃប្រទេសទាំងពីរ…
អតីតមន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលចិនថា ចិននឹងសងសឹកបើលោក ដូណាល់ ត្រាំ ដំឡើងពន្ធគយលើទំនិញចិន
(ប៉េកាំង)៖ លោក ជូ មិន (Zhu Min) អតីតមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិននឹងសងសឹកប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ធ្វើតាមការសន្យារបស់លោកដោយដំឡើងពន្ធ ៦០% លើទំនិញនាំចូលពីចិន នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។លោក Zhu…
លោក គីម ជុងអ៊ុន ជំរុញឱ្យយោធាកូរ៉េខាងជើង អភិវឌ្ឍសមត្ថភាពប្រយុទ្ធ នៅក្នុងសង្រ្គាម
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យយោធារបស់លោកប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរឡើង ដើម្បីប្រយុទ្ធនៅក្នុងសង្រ្គាមមួយ បន្ទាប់ពី ទីក្រុងព្យុងយ៉ាងបញ្ជូនកងទ័ពទៅកាន់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ការកត់សម្គាល់របស់លោក គី ម ជុងអ៊ុន ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA…