សេចក្តីបំភ្លឺព័ត៌មានបឋម!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ)
-កើតហេតុ: នៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី
-នៅចំណុច: កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។
***ជនរងគ្រោះ ០១នាក់
-ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច)
***ជនសង្ស័យចំនួន ០៤នាក់
-មិនស្គាល់អត្តសញ្ញាណ ។
***សម្ភារៈចាប់យករួមមាន
១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។
២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។
៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។
***សភាពរឿងហេតុ
នៅវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ ០៤នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម បាញ់ទៅលើសន្តិសុខ ០៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ០១នាក់ ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ ( ជាប្រភេទគ្រាប់បែកដែកកេះ ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចជនសង្ស័យ បានរត់ឡើងជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ចេញទៅក្រៅគេចខ្លួនបាត់។
-បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ និងបន្តតាមនីតិវិធី។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប!