អគ្គិភ័យឆាបឆេះឃ្លាំងស្តុកម៉ូតូនិងកង់អគ្គិសនីយ៉ាសន្ធោសន្ធៅខូចខាតអស់ទាំងស្រុង រួចទាំងកង់ចំនួន៤០០០ពាន់គ្រឿង

រាជធានីភ្នំពេញ ឃ្លាំងស្តុកម៉ូតូនិងកង់អគ្គិសនី(ហៅកង់និងម៉ូតូប្រើអាគុយ)មួយកន្លែងនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ីក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅអស់ជាច្រើនម៉ោងបណ្តាលអោយរងការខូចខាតទាំងស្រុង រួចទាំងកង់ចំនួន៤០០០ពាន់គ្រឿង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៥ និង២០នាទី ល្ងាចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤  ។ ហើយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានទៅអន្តរាគមន៍ផងដែរ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរមួយចំហៀងក្រុង។ ភ្លាមៗអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យអគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់រហូត់ដល់ម៉ោងប្រមាណ៧និង១០នាទីភ្លើងបានរលត់ទៅវិញ។

នៅម៉ោង៧:១០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤៥ឡាន ស្មើនឹង ១៨០ម៉ែត្រគូប,  រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២១ឡាន ស្មើនឹង ១២៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ៣២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងអូឡាំព្យា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕

នៅក្នុងការណ៍នោះសមត្ថកិច្ចបានប្រើគ្រឿងចក្រកាយទំលុះឃ្លាំងដើម្បីបាញ់ពន្លត់ផងដែរទើបបាញរលត់។

តាមនគរបាលអោយដឹងថាឃ្លាំងស្តុកកង់និងម៉ូតូប្រើអាគុយ ទាំងមូលត្រូវបានភ្លើងឆេះរកការខូចខាតទាំងស្រុង៕
ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រោវពីមូលហេតុការឆាបឆេះខាងលើ។ អគ្គិភ័យនេះធ្វើឱ្យឆេះឃ្លាំងដែកប្រក់សង្ក័សី ទំហំ ១០ម៉ែត្រ X ៤០ម៉ែត្រ រួមទាំងកង់ចំនួន ៤០០០គ្រឿងអស់ទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *