ភ្នំពេញ: បុរសម្នាក់បើករថយន្តLexus Lx- 570មួយគ្រឿងមិនប្រយ័ត្នក៍ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅត្រង់ចំណុចគល់ស្ពាន តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តLexus Lx- 570 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2M-2727ធ្វើដំណើរតាមបណ្ដោយអាផ្លូវជាតិលេខ 3 ទិសដៅពីសំបូងស្បែកជើង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលបុកគល់ស្ពានអាកាសពេញលំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខខាងស្តាំទៅមុខលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ។