កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ចូលរួមកាន់បិណ្ឌ ចំនួន ៤ វត្ត នៅស្រុកជលគីរី គឺវត្តពាមឆ្កោកនិងវត្តក្បាលកន្លង់ ក្នុងឃុំពាមឆ្កោក វត្តឬស្សីដង្គួចនិងវត្តកំពង់បាស្រូវ ស្ថិតក្នុងឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទេយ្យទានប្រគេនដល់ព្រះសង្ឃក្នុងមួយវត្តៗ មាន :

  • អង្ករ ១០០ គីឡូក្រាម
  • ទឹកបរិសុទ្ធ ១៥ កេស
  • មី ១០ កេស
  • ត្រី ខ ១០ យួរ
  • ទឹកត្រី ១០ យួរ
  • ទឹកស៊ីអុីវ  ១០ យួរ
  • បច្ច័យកសាងវត្តមួយវត្ត ១ ០០០ ០០០ ៛(មួយលានរៀល)x៤វត្ត=៤ ០០០ ០០០ ៛(បួនលានរៀល)
  • បច្ច័យប្រគេនព្រះសង្ឃទាំង៤វត្ត ១អង្គ ៤០ ០០០៛x២៥អង្គ=១ ០០០ ០០០៛(មួយលានរៀល)
  • ចំណាយផ្សេងៗ  ២ ៩៩៨ ០០០៛(ពីរលានកៅសិបប្រាំបួនម៉ឺនប្រាំបីពាន់រៀល)។
    គិតជាទឹកប្រាក់ សរុបរួម : ១២ ៥៧៨ ០០០៛(ដប់ពីរលានហាសិបប្រាំពីរម៉ឺនប្រាំបីពាន់រៀល)។

Leave a Reply

Your email address will not be published. Required fields are marked *