កម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ គ្រឿងបរិក្ខាពេទ្យគ្រប់ប្រភេទ ដែលនាំចូលមកពីប្រទេសចិន របស់ក្រុមហ៊ុន បញ្ញា ពេជ្រ ក្នុងទីផ្សារប្រទេសកម្ពុជា

កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ មានការសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន បញ្ញា ពេជ្រ ដែលមានលក់ និងទទួលកម្មង់គ្រឿងបរិក្ខាពេទ្យគ្រប់ប្រភេទ នាំចូលមកពីប្រទេសចិន មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ហ៊ុន សេងនី ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំតំណាង

ក្រសួងសុខាភិបាល អាជ្ញាធរដែនដីពាក់ព័ន្ធយ៉ាងច្រើនកុះករ។ គួរបញ្ជាក់ដែរថាក្រុមហ៊ុនមានទីតាំងស្ថិតនៅក្នុង បុរី ប៉េង ហួត ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការលក់ និងការទទួលកម្មង់គ្រឿងបរិក្ខាពេទ្យគ្រប់ប្រភេទ បើកដំណើរការលក់ ដែលមានការគ្រប់គ្រងដឹកនាំដោយ លោកជំទាវ ប៉ុល មុន្នីរ័ត្ន ជាអគ្គនាយកក្រុមហ៊ុន បញ្ញា ពេជ្រ ហើយមានកិច្ចសហការជាមួយ លោក Lu jiang hua អគ្គនាយកក្រុមហ៊ុន គ្រឿងបរិក្ខាពេទ្យនៅប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *