(កម្លាំងនគរបាលចុះអនុវត្តច្បាប់ត្រូវបានជនសង្ស័យក្មេងទំនើង០៣នាក់ជិះម៉ូតូគេចរួចបើកម៉ូតូបុកបណ្ដាលឲ្យរបួសធ្ងន់) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០០:១០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទប្រឆាំងនឹងអ្នករាជការសាធារណ: ,បទបើកបរបញ្ច្រាស់ទិសបណ្ដាលឲ្យអ្នកដ៏ទៃរងរបួស និងបទហិង្សាដោយចេតនា (កម្លាំងនគរបាលចុះអនុវត្តច្បាប់ត្រូវបានជនសង្ស័យក្មេងទំនើង០៣នាក់ជិះម៉ូតូគេចរួចបើកម៉ូតូបុកបណ្ដាលឲ្យរបួសធ្ងន់) ប្រព្រឹត្តនៅចំណុចលើដង ផ្លូវលេខ២៤៥ ក្រុមទី៥៣ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ
*ជនរងគ្រោះជាមន្រ្តីនគរបាល៖
-ឈ្មោះ លឹម សេរីសោភាព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីផ្នែកនគរបាលយុត្តិធម៍ ស្នាក់នៅផ្ទះលេខ២១៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីពេញ ។
*ជនរងគ្រោះរងរបួសខ្ទាំភ្លៅខាងស្ដាំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ) ។
*ជនសង្ស័យ:
១-ឈ្មោះ ញ៉េប គីមហួច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវលេខឌឿងហែម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២-ឈ្មោះ ជឿន សុភក្រ្តា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៣-ឈ្មោះ សួង តាន់ ភេទប្រុស អាយុ២១ឆ្នាំ. នជាតិខ្មែរ មុខរបរ ជាងដាំត្បូង ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2019 ពាក់ផ្លាកលេខ កំពង់ចាម 1V-1442 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5502370 (ចាប់យកពីឈ្មោះ ញ៉េប គីមហួច ) ។
-បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី។