ករណីឆក់យ៉ាងសកម្ម តាមដងផ្លូវ នឹងប្លន់ម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅកំពង់ស្ពឺ

កំពង់ស្ពឺ÷ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រលាំងគ្រើល និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានធ្វើការ បានឃាត់មុខសញ្ញាសង្ស័យចំនួន២នាក់និងម៉ូតូ១គ្រឿងនៅចំណុចផ្លូវភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

១•ឈ្មោះ ស្រី សុខលី (ហៅ ម៉េង) ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរលាំងចក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២•ឈ្មោះ ស៊ុក គន្ធី ហៅទួក ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

យកមកធ្វើការសាកសួរបានឆ្លើយសារភាពថាបានឆក់ចំនួន ៥លើក÷

#លើកទី១÷ ថ្ងៃទី ៣១-០៨-២០២៤ ផ្លូវ ១៣០ ចំណុចភូមិស្ពានតោ ឃុំរលាំង គ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១គ្រឿងម៉ាក IPhone7 មានសំណុំរឿង ។

#លើកទី២÷ ថ្ងៃទី ០៧-៩-២០២៤ ផ្លូវ ១៤១ចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿងម៉ាកអបប៉ូ OPPO ករណីនេះរកជនរងគ្រោះមិនឃើញ ។

#លើកទី៣÷ ថ្ងៃទី ២៥-០៩-២០២៤ ផ្លូវភូមិត្រពាំងតាឯក ឃុំរលាំងគ្រើល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ បានលុយចំនួន ៧.៥០០០៛ អត្តសញ្ញាណប័ណ្ណ ១សន្លឹក កាត ប.ស.ស ១សន្លឹក មានសំណុំរឿង ។

#លើកទី៤÷ ថ្ងៃទី ២៦-៩-២០២៤ ផ្លូវ ជាតិលេខ៤គីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿង ម៉ាកIPhone13 មានសំណុំរឿង ។

#លើកទី៥÷ ថ្ងៃទី ០២-១០-២០២៤ ផ្លូវ៤១ ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿង ម៉ាក OPPO ករណីនេះរកជនរងគ្រោះមិនឃើញ ។

នៅថ្ងៃទី ០៧-១០-២០២៤ បានបន្តឃាត់មុសញ្ញាចំនួន ៣នាក់ :
១- ឈ្មោះ មុំ ចាន់តុន ហៅតុន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២- ឈ្មោះ សំរ៉ូត រ៉សា ហៅសា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣-ឈ្មោះ ចេង ចន្ថា ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិកំណប់ ឃុំរលាំង គ្រើស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ក្រោយពីធ្វើការសាកសួជនសង្ស័យ ខាងលើបានឆ្លើយសារភាពថាខ្លួននិងបក្ខ ពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងប្លន់ម៉ូតូ ១គ្រឿង សង់០២៤ នៅផ្លូវ ជាតិលេខ ៤ម្ដុំផ្សារបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី ០៦-១០-២០២៤ វេលាម៉ោង ៣ និង ៤០នាទី ក្រោយមកបានបន្តឃាត់ :
១- ឈ្មោះ អ៊ុក ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកនាំទៅលក់ម៉ូតូ)
២- ឈ្មោះ សយ សំអាត ហៅភឹង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកនាំអ្នកទិញម៉ូតូ)
៣-ឈ្មោះ ឯក ចន្ថន ហៅឡុង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិស្តុកព្រីង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(អ្នកទទួលទិញ)។

-សរុបមនុស្សចំនួន ០៨នាក់ និង ម៉ូតូចំនួន ០៣គ្រឿង ( របស់ជន រងគ្រោះ ០១គ្រឿង )

Leave a Reply

Your email address will not be published. Required fields are marked *